ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ៖ ពន្ឋកាត់ទុក (១%) ត្រូវបានដកចេញជាផ្លូវការហើយនៅថ្ងៃនេះ

5 ខែ មុន 49 តូ សុផល

ជប៉ុន៖ នៅរសៀលថ្ងៃទី ២៩ ខែ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអំពីការសម្រេចដកចេញនូវ “ពន្ឋកាត់ទុក ១% គឺបានចូលជាធរមានហើយ នៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិត និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ដំណឹងល្អនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងការដកចេញនូវពន្ឋកាត់ទុកនេះ សូមក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជាពង្រឹងនិងបន្តចូលរួមបង់ពន្ឋជូនរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ និងអោយបានគ្រប់ៗគ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ