ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាច្រើនគ្រួសារអស់ដីដោយមិនដឹងខ្លួនក្រោយ លោក គឹម​ គាវិន​ ឡើងជាប្រធាន មន្ទីសុរិយោដីខេត្ត

3 ខែ មុន 73 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣គ្រួសាររស់នៅភូមិស្រឡៅស្រោង ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ

កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩នេះ សូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុន​ សែន ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ដល់ពួកគាត់ផង ព្រោះដីស្រែចំការរបស់ពួកគាត់ចំនួន១៥ហិតា ស្ថិតនៅភូមិលំទងសត្រូវបាន លោក​ គឹមគាវិន​ ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ ចេញបណ្ណ័កម្មសិទ្ធ ក្រោយបណ្ណសារាចរលេខ០១ ក្រុមយុវជនស្ម័ក្រចិត្ដមួយឆ្នាំ​គឺនៅឆ្នាំ២០១៤ ទៅអោយឈ្មួញជាអ្នកមានអំណាចលក់បន្តគ្នា។

ប្រជាពលររដ្ឋដែលរងគ្រោះ

ទី១៖ ឈ្មោះ ហ៊ឹម​ ឌឿ ភេទប្រុសអាយុ​៥០​ឆ្នាំ​ប្រពន្ធ​ ឈ្មោះ​ អង់យឿន។

ទី២៖ ឈ្មោះ​ សៀវ​ ​គ្រឺត​ ភេទប្រុសអាយុ​៥០​ឆ្នាំ​ ប្រពន្ធឈ្មោះផង់ ភន។

ទី៣៖ ឈ្មោះនាង​ ម៉េត​ ភេទប្រុសអាយុ៥៣ឆ្នាំ.ប្រពន្ធឈ្មោះសុខហេង។

ពួកគាត់ទាំងបីគ្រួសាររស់នៅភូមិស្រឡៅស្រោងឃុំលំទងស្រុកអន្លង់វែងខេត្ដរឧត្ដរមានជ័យ។

 

ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ពួកគាត់បានកាន់កាប់អាស្រ័យផលចាប់តាំងពីឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០១៩​ ស្រាប់តែលិចមុខ ឈ្មោះនួន ធា​ ជានាយទាហ៊ាននៅយោធភូមិភាគទី៤​ ទៅរារាំង និងមាន នាក់ទិញដីចំនួនពីនាក់បានកាន់បណ្ណ័កម្មសិទ្ធចេញដោយលោកគឹមគាវិននៅឆ្នាំ២០១៤ដោយមានឈ្មោះ

ទី១៖ ឈ្មោះ​ នាង​ ហាក់​គឹមលាង ក្បាលដីលេខ១២៧២

ទី២ ៖ ឈ្មោះ​ នាង​ ហាក់សាមឌី លេខរាងក្បាលដី១២៧៣ ។ បណ្ណ័កម្មសិទ្ធ (ផ្លង់រឹង)​ដែលលោកប្រធានមន្ទីសុរិយោដី លោកគឹមគាវិន​ ផ្ដល់ជូនអ្នកទិញដីខាងលើ ចំនួនពីប្លង់ ស្មើនិងផ្ទៃក្រឡាជិត២០ហិតា ដែលបណ្ណ័សារាចរលេខ០១កំណត់ចេញបណ្ណ័នៅលើផ្ទៃដីតែ៥ហិតាប៉ុណ្ណុះក្នុងបណ្ណ័មួយ។

ចាប់តាំងពីលោកគឹមគាវិនប្លោះតំណែង ពីប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅជាប្រធានមន្ទីសុរិយោ ពលរដ្ឋរងគ្រោះខ្លាំងណាស់គឺប្រឈមនិងអស់ដីស្រែសំរាប់បង្ករបង្កើនផលចិញ្ចឹមជីវិតតែម្ដង។

ប្រជាពលរដ្ឋទាំងបីគ្រួសារខាងលើកបានបញ្ជាក់ថា ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន មកចុះវាស់វែងពួកគាត់បានត្រាមឯកសារពាក់ពន្ធ័រួចជាស្រេច ហើយទៅរងចាំនៅនិងដីរបស់អស់ជាច្រើនថ្ងៃ រហូតដល់ក្រុមការងារវាស់វែងបានផ្អាក​ ពួកគាត់ក៍មិនបានធ្វើបណ្ណ័កម្មសិទ្ធ ចាប់ពីពេលនោះមកហើយពួកគាត់ក៍បានបន្តរបង្ករបង្កើនផលរហូតមក​ជិត២០ឆ្នាំគឺចាប់តាំងពីឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០១៩នេះស្រាប់តែ​ មានអ្នកចេញមុខថាជាដីរបស់គេ ទៅវិញនិងកាន់បណ្ណ័កម្មសិទ្ធសារាចរលេខ០១ ដែលចុះហេត្ថលេខារបស់លោកគឹមគាវិន នៅឆ្នាំ២០១៤។

ពលរដ្ឋសង្ស័យថាការចេញបណ្ណ័កម្មសិទ្ធរបស់លោកគឹមគាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ មានភាពមិនប្រក្រតី​ លួចបំពេញឯកសារចេបណ្ណ័​ក្រោយុវជនស្មក្រ័ សម្ដេចចប់ភារកិច្ចនៅឆ្នាំ២០១៣។

ទើបពួកគាត់សូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន អោយជួយរកយុត្តិធម៌ ជូនដល់ពួកគាត់ផង។

លោក គឹម​ គាវិន​ បានឆ្លើយតាបតាមប្រពន្ធតេឡេក្រាមថា អាចអញ្ជើញពួកគាត់ទាំងបីគ្រួសារជួបជុំគ្នានៅសាលាស្រុកដើម្បីដោះស្រាយគ្នាជាមួយភាគីពាក់ពន្ធ៕ ដោយ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ