ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅ! ចាប់បាន សន្តិសុខបុរីប៉េងហ៊ួត​ ចាប់បុរសសតិមិនគ្រប់ ​ប្រេីហិង្សាព្រួតវាយ​ ចងស្លាបសេក​ រហូតដាច់ស្លាប់

1 ខែ មុន 171 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស​មានបញ្ហាសតិម្នាក់ ត្រូវបានក្រុមសន្តិសុខបុរីប៉េងហ៊ួត ប្រើហិង្សាព្រួតវាយ ចាប់សង្កត់ពីលើចងស្លាបសេក​ រហូតដាច់ខ្យល់ស្លាប់​ បន្ទាប់ពីដេីរកាន់ខ្សែក្រវ៉ាត់​ ចូលរោងស្នាក់នៅរបស់កម្មករសំណង់ក្នុងបុរីប៉េងហ៊ួត ហើយត្រូវបានក្រុមកម្មករសំណង់ឃើញ​ ទើបរាយការណ៍ប្រាប់ក្រុមសន្តិសុខបុរីប៉េងហ៊ួត​ នាំគ្នាព្រួតចាប់​ ប្រើហិង្សាព្រួតវាយ និងចាប់សង្កត់ពីលើ ទាំងចងស្លាបសេក​ រហូតថប់ដង្ហើម ដាច់ខ្យល់ស្លាប់​ រួចលើដាក់រទេះដឹកយកទៅទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​បុរីប៉េងហ៊ួត​ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមគ្រួសារចុះទៅរកមើល​ រួចដឹកតាមកង់បីយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះទាំងមិនអស់ចិត្ត និងប្ដឹងសមត្ថកិច្ចចុះជួយរកយុត្តិធម៍។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៦:២០នាទីល្ងាច ថ្ងៃអង្គារ៍​ ទី២៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហ៊ួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីស្ត្រីម្នាក់ដែលជាបងស្រីបង្កើតសពបុរសរងគ្រោះ​ បានរៀបរាប់ប្រាប់ថា​ ប្អូនរបស់ខ្លួន​ជាមនុស្សមានសតិមិនគ្រប់ទេ តែនៅពេលកើតហេតុខាងលើ គាត់ទទួលបាន​ដំណឹងថា​ ប្អូនប្រុសរបស់ខ្លួនត្រូវបានក្រុមសន្តិសុខ​ ចាប់ចង ដោយមិនដឹងមូលហេតុនៅក្នុងការដ្ឋានសំណង់​នោះ រូបនាងនិងក្រុមគ្រួសារបានប្រញាប់ប្រញាល់ ជិះទៅរកប្អូន​ នៅក្នុងការដ្ធានសំណង់​ខាងលើ​ តែរកមិនឃើញ ទើបរូបនាងសួរក្រុមកម្មករសំណង់ស្នាក់នៅការដ្ឋានខាងលេី​ ទើបដឹងគេដឹកយកមកទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​ហើយ​ ទើបនាំគ្នាទៅ​រក​ ឃើញប្អូនដេកស្ដូកស្ដឹង​ បាត់មាត់ឈឹងទៅហើយ​ ទេីបនាំគ្នាលើកឡេីងកង់បី​ ដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះ​ ក្រុងតាខ្មៅ​ តែពេលទៅដល់​ក្រុមគ្រូពេទ្យបញ្ជាក់ថា​ ប្អូនប្រុសរបស់ខ្លួន​ បានស្លាប់ហើយ​ ទើបប្រញាប់រាយការណ៍ទៅប្តឹងសមត្តកិច្ចមូលដ្ឋាន​ ចុះទៅការដ្ឋានកើតហេតុខាងលេី​ ដើម្បីធ្វេីការសាកសួរ​ផងដែរ។

ក្រោយពីទទួលបានការស្នើសុំដ៏​ខ្លោចចិត្ត​នេះ​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញពាក់ព័ន្ធ​ នៃអធិការដ្ឋានខណ្ឌដង្កោ​ បានបេីកការស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួនជនសង្ស័យដែលជាសន្តិសុខបុរីប៉េងហ៊ួតខាងលេី​បានចំនួន ២នាក់ យកមកសួរចម្លើយ ។​ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត​ បានរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយពីសាកសួរចម្លើយរួច នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រទណ្ឌខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក បន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់បន្ថែមទៀត។

លោកវរសេនីយ៍ឯក​ ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានអោយដឹងថា​ ជនសង្ស័យទាំង៤នាក់​ ត្រូវបានដែលឃាត់ខ្លួនពីបទ (ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ) ដែលមានឈ្មោះ

ទី១.ឈ្មោះ ចាន់ អេម អាយុ៣២ឆ្នាំ មុខរបរសន្តិសុខបុរីប៉េងហួត។ ទី២.ឈ្មោះ ឈិត ណាង អាយុ៣៤ឆ្នាំ មខរបរសន្តិប៉េងហួត ។ ទី៣.ឈ្មោះ ផូ ភក្តី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខប៉េងហួត ។ ទី៤.ឈ្មោះ យុក សំកុល អាយុ៣៣ឆ្នាំ​ មុខរបរសន្តិសុខប៉េងហួត​។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងតែធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរងចាំកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

បច្ចប្បន្ន​នៅព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៩នេះ សពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ ចុះធ្វើការពិនិត្យមើលមានស្នាមជាំក្រោមក ដៃ​ ស្មា កែងដៃ ស្ទើពេញរាងកាយ ទេីបសន្និដ្ឋានថា សពជនរងគ្រោះ​ពិតជាបានស្លាប់ ដោយសារតែវត្ថុរឹងវាយដំរងរបួសធ្ងន់ធ្ងររហូតស្លាប់ រួចធ្វើកំណត់ហេតុ​ ប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី​ នៅឯវត្តព្រែកថ្លឹង​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​៕ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!