ព្រឹតិ្តការណ៍ថ្មីៗ

ភ្លេចដកសោម៉ូតូ​ ដើចូលហាងលក់ស្រាក្រឡុក​ ងាកមកវិញ​ បងចោរ​ឡើងជិះម៉ូតូចេញទៅ មានអីខ្ចីម៉ូតូគេជិះដេញតាម​ ព្រួតវាយស្ដូកកណ្ដាលផ្លូវ!

5 ខែ មុន 71 តូ សុផល

ភ្នំពេញ៖ មួយរយៈ​ចុងក្រោយនេះ​ ចោរឆក់​ ចោរលួច​ ភាគច្រើនសុទ្ធតែជិះដួល​ និងជិះបុកគេដួល​ ហើយចាប់បាន​ជាក់ស្ដែង​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព​លួចយកម៉ូតូ Zoomer X មួយគ្រឿង បានសម្រេច នៅ​ចំណុច​មុខ​ហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន ហើយបានព្យាយាមជិះគេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បាន​ដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះជួយចាប់និងស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង​១២ និង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ។

ជនសង្ស័យមានឈ្មោះ លី ហេង (ហៅហេង)​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិន​ពិតប្រាកដ​ ទីលំនៅក្នុងសង្កាត់ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ បានធ្វើសកម្មភាពលួច​យក​ម៉ូតូម៉ាក​Zoomer X ពណ៌ស​​ លាយទឹកក្រូច ពាក់ស្លាកលេខរតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃេី ភេទប្រុស​ អាយុ២១ឆ្នាំ មុខរប​រមន្ត្រីប៉ូលិស ស្នាក់នៅ​សង្កាត់មិត្តភាព ​ខណ្ឌ៧មករា ។​

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានមកហាងត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោរ ព្រោះគិតថាចូល​មួយភ្លេត​ ខណៈពេលនោះក៏លេចមុខជនសង្ស័យ​ ខាងលើដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងបញ្ឆេះជិះយ៉ាងប្រយ៉ាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន)រហូតដល់ផ្លូវ១៣០ក្នុងសង្កាត់​ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជន​សង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។​

បច្ចប្បន្នក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល​ប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរ​បាលខណ្ឌចំការមន បានចុះទៅនាំខ្លួនជន​សង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិច្បាប់៕ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ