ព្រឹតិ្តការណ៍ថ្មីៗ

ចឹងបានស្ទាវ! សិស្សសាលាបង្ហោះម៉ូតូ និងដេញកាប់គ្នាជិត១០នាក់ ផ្អើលពេញបុរីពិភពថ្មី ត្រូវប៉ូលិសខណ្ឌដង្កោឡោមព័ទ្ធចាប់យកមកអប់រំ….

4 ខែ មុន 49 តូ សុផល

ភ្នំពេញ៖ យុវជនវ័យក្មេងមួយក្រុមមានគ្នាជិត១០នាក់ ជាសិស្សសាលា ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់យកមកកាន់ប៉ុស្ដិ៍នគរបាលព្រៃស ដើម្បីអប់រំណែនាំឲ្យឈប់មកបង្ហោះម៉ូតូ និង ដេញវ៉ៃគ្នា បង្កអសន្ដិសុខក្នុងមូលដ្ឋាន និងរំខានប្រជាពលរដ្ឋ ។

ក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ និង ១០ នាទីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីពិភពថ្មី ផ្លូវលេខ ២៣  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្ដិយាមក្នុងបុរីបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីពិភពថ្មី មានក្រុមក្មេងទំនើង២ក្រុមបានមកបង្ហោះម៉ូតូ និង ដេញវ៉ៃគ្នា រត់ប្រសេចប្រសាច​ ផ្អើលពេញបុរី។

ប្រភពដដែលបានបន្ដទៀតថា សមត្ថកិច្ចបានឃាត់យុវជនដែលមានគ្នាជិត១០នាក់ខាងលើនេះក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ទៅការិយាល័យសន្ដិសុខប្រចាំក្នុងបុរី លុះដល់វេលាម៉ោងកើតហេតុខាងលើនេះខាងសន្ដិសុខក្នុងបុរីបានឃើញយុវជនខាងលើបានជិះម៉ូតូប្រដេញគ្នាក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់យុវជនខាងលើដោយរកឃើញក្នុងកាបូបដាក់សៀវភៅមានកាំបិតប៉័ងតោមួយដើមផង ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជនជិត១០ នាក់នោះក៏បាននាំយកទាំងម៉ូតូនិងមនុស្សទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីសួរនាំ និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ ទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ