ព្រឹតិ្តការណ៍ថ្មីៗ

លើសហើយ! សន្តិសុខ បុរីប៉េងហ៊ួត​ ៤នាក់ ចាប់យុវជនម្នាក់​មានសតិមិនគ្រប់ ​ចងស្លាបសេក​សង្កត់ពីលើ រហូតដាច់ថប់ដង្ហើមស្លាប់​ រួចដឹកតាមរទេះមកទៅទម្លាក់ចោល​មុខការដ្ឋានសំណង់

1 ខែ មុន 116 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស​មានបញ្ហាសតិម្នាក់ ត្រូវបានក្រុមសន្តិសុខបុរីប៉េងហ៊ួត ចងស្លាបសេក​សង្កត់ពីលើរហូតដាច់ខ្យល់ស្លាប់​ បន្ទាប់ពីដេីរកាន់ខ្សែក្រវ៉ាត់​ ចូលរោងស្នាក់នៅរបស់កម្មករសំណង់ក្នុងបុរី ប៉េងហ៊ួត ហើយត្រូវបានក្រុមកម្មករសំណង់ឃើញ​ ទើបរាយការណ៍ប្រាប់ក្រុមសន្តិសុខបុរីប៉េងហ៊ួត​ នាំគ្នាព្រួតចាប់​ចង​ស្លាបសេក និងខ្លេសង្កត់ពីលើរហូតថប់ដង្ហេីមដាច់ខ្យល់​ស្លាប់ រួចលើដាក់រទេះដឹកយកទៅទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​បុរីប៉េងហ៊ួត​ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមគ្រួសារចុះទៅរកមើល​ រួចដឹកតាមកង់បីយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះទាំងមិនអស់ចិត្ត។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៦ល្ងាច ឈានចូលថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហ៊ួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បេីតាមសម្ដីស្ត្រីម្នាក់ដែលជាបង្កេីតសពបុរសរងគ្រោះ​ បានរៀបរាប់ប្រាប់ថា​ បន្ទាប់ពីទទួលបាន​ដំណឹងថា​ ប្អូនប្រុសរបស់ខ្លួនត្រូវបានក្រុមសន្តិសុខ​ ចាប់ចងស្លាបសេក​ នៅក្នុងការដ្ធានសំណង់​ រូបនាងនិងក្រុមគ្រួសារបានប្រញាប់ប្រញាល់ ជិះទៅរកប្អូន​ នៅក្នុងការដ្ធានសំណង់​ខាងលើ​ តែរកមិនឃើញ ទេីបរូបនាងសួរក្រុមកម្មករសំណង់ស្នាក់នៅការដ្ឋានខាងលើ​ ទេីបដឹងគេដឹកយកមកទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​ហើយ​ ទេីបនាំគ្នាទៅ​រក​ ឃើញប្អូនដេកស្ដូកស្ដឹង​ បាត់មាត់ឈឹងទៅហើយ​ ទេីបនាំគ្នាលើកឡើងកង់បី​ ដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះ​ ក្រុងតាខ្មៅ​ តែពេលទៅដល់​ក្រុមគ្រូពេទ្យបញ្ជាក់ថា​ ប្អូនរបស់ខ្លួន​ បានស្លាប់ហើយ​ ទើបប្រញាប់រាយការណ៍ទៅប្តឹងសមត្តកិច្ចមូលដ្ឋាន​ ចុះទៅការដ្ឋានកេីតហេតុខាងលើ​ ដើម្បីធ្វើការសាកសួរ​ផងដែរ។

ក្រោយពីទទួលបានការស្នើសុំដ៏​ខ្លោចចិត្ត​នេះ​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញពាក់ព័ន្ធ​ នៃអធិការដ្ឋានខណ្ឌដង្កោ​ បានបេីកការស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួនជនសង្ស័យដែលជាសន្តិសុខបុរីប៉េងហ៊ួតខាងលេី​បានចំនួន ២នាក់ ក្នុងចំណោម​៤នាក់ យកមកសួរចម្លើយ​ ។​ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត​ បានរត់គេចខ្លួនបាត់ស្រមោល​ ។

យ៉ាងណាមិញ​ នៅព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៩នេះ សពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារនាំយកមកវត្តព្រែកថ្លឹង​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ កំពុងតម្កល់រងចាំ​ខាងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ ចុះធ្វើការពិនិត្យមើលជាក់ស្ដែង​ដើម្បីបញ្ជាក់ថា ចំពោះការស្លាប់របស់ជនរងគ្រោះ​ ដោយសារមូលហេតុអ្វីខ្លះ រួចធ្វើកំណត់ហេតុ​ ប្រគល់និងទទួលយកសព​ ដើម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណីតែម្ដង ដូច្នេះហើយសូមរងចាំព័ត៌មានពិស្ដារ​បន្តិចទៀត​នេះ…!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!