ព្រឹតិ្តការណ៍ថ្មីៗ

ដូចខ្វះអីរំលោភ! តែបានអភិបាលសែនសុខ ទប់ស្កាត់ទាន់ កុំអី..

4 ខែ មុន 727 តូ សុផល

ភ្នំពេញ៖ ហាងចិនមួយកន្លែងបានរៀបឥដ្ឋហ៊ុំព័ទ្ធរំលោភលើចំណីផ្លូវដែលមើលទៅធ្វើអោយប៉ះពាល់ស្ថានភាព និងបរិស្ថានត្រូវប្រជាពលរដ្ឋរាយការណ៍អោយអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យហាមឃាត់។កាលពីម៉ោង០៩និង០០នាទី ព្រឹកថ្ងៃទី២៩ឧសភា២០១៩នៅផ្លូវណតប្រិត៍ ភូមិចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងខាងលើបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី២៨ឧសភា មុនកើតហេតុបានឃើញកម្មករ៣ទៅ៤នាក់មកកាប់គាស់នៅចំណុចខាងលើសហរាប់តែនៅព្រឹកថ្ងៃទី២៩ឧសភានេះបែជាឃើញរៀបឥដ្ឋហ៊ុំព័ទ្ធរំលោភលើចំណីផ្លូវខាងលើដែលមើលទៅធ្វើអោយប៉ះពាល់ស្ថានភាពសោភ័ណ្ឌភាព បរិស្ថានក៍រាយការណ៍អោយអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យហាមឃាត់តែម្តង។

ពាក់ព័ន្ធករណីខាងលើនេះក្រោយពីមានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋានបានចុះដល់គោលដៅខាងលើពិនិត្យឃើញថាការសាងសង់នេះមិនមានសុំច្បាប់អនុញ្ញាតិទេនិងបានសាងសង់មកលើចំណីផ្លូវតែម្តងហើយតម្រូវ អោយម្ចាស់ទីតាំងធ្វើការវាយចេញវិញដោយខ្លួនឯងបើមិនព្រមរុះរើឬវាយកម្ទេចទេអាជ្ញាធរនិងប្រើវិធានការក្តៅចុះវាយកម្ទេចចោលដោយមិនគិតពីការខូចខាតឡើយ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការរំលោភយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ