ព្រឹតិ្តការណ៍ថ្មីៗ

​ ផ្ទុះអាវុធ​​ ក្នុង​ក្លឹ​ប​ លុ​ច្ស​សារី ចំ​ភ្លៅនារីម្នាក់ របួសធ្ងន់!

5 ខែ មុន 95 តូ សុផល

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​២​នាក់​ ផ្ទុះអាវុធ​ចំ​ភ្លៅ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០២​នឹង​២០​នាទី​រំលង​អា​ធ្រា​ត្រក្នុង​ក្លឹ​ប​លុ​ច្ស​សារី​ ផ្ទះ​លេខ​៥៣​ ផ្លូវ​២១៤​ ភូមិ​៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​អោយរ​ងរ​បួស​ នៅ​ក្នុង​ក្លឹ​ប​លុ​ច្ស​សារី​។​

ភ្លាម​នោះ​កម្លាំង​បាន​ចុះ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជួប​ជន​រង​គ្រោះ​ និង​បាន​បំភ្លឺ​ជា​បន្តបន្ទាប់​។​ ជន​រង​គ្រោះ​ឈ្មោះ​ នឹម​ លី​ណា​ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ មុខរបរ​លក់ដូរ​ ទីលំនៅ​ផ្ទះ​លេខ​៥៣​ ផ្លូវ​៣៣៨​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ត្រូវ​រង​របួស​ចំ​ភ្លៅ​ខាងស្តាំ​ចំនួន​០១​គ្រាប់​ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

​ជនសង្ស័យ​ចំនួន​០២​នាក់​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​០២​ដើម​ (​ម្នាក់​ដើម​)​ ធ្លាប់​ទំនាក់ទំនង​ដើរ​លេង​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ​។​ ករណី​ផ្ទុះអាវុធ​ បណ្តាល​អោយរ​ងរ​បួស​ផ្តើម​ចេញពី​ការ​ប្រច័ណ្ឌ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខណ្ឌ​កំពុង​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន​ផ្តន្ទាទោស​តាម​ច្បាប់​ និង​កសាង​សំណុំរឿង​​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ