ព្រឹតិ្តការណ៍ថ្មីៗ

ព្រៃសហើយ! ទាំងម្តាយ និង កូនស្រី រួមគ្នាសម្លាប់កូនប្រសារ-ប្តី

4 ខែ មុន 202 តូ សុផល

ភ្នំពេញ ៖ ករណីឃាតកម្ម រកសឹងតែមិនជឿ ផ្តើមដោយជម្លោះ រឿងលុយ១មុឺនរៀលសោះ ត្រូវបានស្ត្រី២នាក់ម្តាយកូន រួមគ្នាប្រើប្រាស់កាំបិត កាប់ ចាក់ លើជនរងគ្រោះ ជាប្តី ជាកូនប្រសារ ដោយគ្មានមេត្តា ស្លាប់យ៉ាងអាណចអធ័ម កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខែសែនសុខ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅ ព្រឹកថ្ងៃទី២៤ ខែឧសភា ឈានដល់នាំខ្លួនទៅកាន់តុលាកា នាថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៩ បញ្ចប់ការសាកសួរនាព្រឹកថ្ងៃទី២៨ នេះផងដែរ ជនសង្ស័យ២នាក់ម្តាយកូន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ ឃុំខ្លួនជាបណ្តោះអាសន្ននៅ ពន្ធនាគារព្រៃសហើយ ។

ជនសង្ស័យ២នាក់ម្តាយកូន ឈ្មោះ គង់ ធីតា ហៅ ម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៣ហ្សុី ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវជាម្តាយ ។ ចំណែកជនសង្ស័យ ឈ្មោះ ង៉ូយ សុម៉ារី ហៅ ស្រីស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ផ្ទះជួល កន្លែងកើតហេតុ ត្រូវជាកូន ។ ដោយឡែក ជនរងគ្រោះដែលត្រូវជា កូនប្រសារ-ប្តី មានឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទិញលក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ខ្មែរកម្ពុជាក្រោម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឆ្លងកាត់ការសាកសួរ ជនសង្ស័យទាំង២នាក់ម្តាយកូន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានលោក ស៊ លីនណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ លេខ៣៣៥៨ «ល»ដ.ព.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហៅស្រីស , និង លេខ៣៣៥៩ «ល»ដ.ព.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ជនសង្ស័យឈ្មោះ គង់ ធីតា ហៅម៉ាក់ស្រីស ។ ឃុំខ្លួនជនសង្ស័យនៅពន្ធនាគារព្រៃសហើយ ។

គួររំលឹកផងដែរថា គ្រួសារខាងលើ ដោយជម្លោះសម្តីរឿងសុំលុយ១មុឺនរៀលសោះ ធ្វើឲ្យ ប្រពន្ធ ម៉ែក្មេក ក្លាយជាឃាតករដៃឆៅ កាប់ ចាក់សម្លាប់ ប្តីខ្លួន ស្លាប់ក្នុងថ្លុកឈាម រកសឹងតែមិនជឿ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចាក់សោបង្ខាំងខ្មោចក្នុងបន្ទប់ ហើយនាំគ្នារត់ទៅផ្ទះឯខណ្ឌចំការមន តែដោយសារព្រលឹងប្តី អន្ទង់ចិត្តម៉ែក្មេកនិងប្រពន្ធ លុះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ បន្ទាប់កើតហេតុ ចូលខ្លួនសារភាព ប៉ូលិសឃាត់ខ្លួន អនុវត្តន៍ទៅតាមនីតិវិធីច្បាប់តែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ