ព្រឹតិ្តការណ៍ថ្មីៗ

លោកតាសង់ស៊ីស​ មកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពី “មូលនិធិសិល្បៈចាស់ជរា”

5 ខែ មុន 63 តូ សុផល

លោកតាសង់ស៊ីស​ មកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពី
“មូលនិធិសិល្បៈចាស់ជរា” នៅថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ២០១៩។

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់”មូលនិធិសិល្បករចាស់ជរា”​ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​
អ្នកឧកញ៉ា​ លាង​ ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុង
អ្នកឧកញ៉ា​ ហុង​ ពាវ​ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី
ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ក្នុង១ឆ្នាំ ៥ម៉ឺនដុល្លា​ ក្នុងមួយក្រុមហ៊ុន​ ក្នុងរយ:ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សា សម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់