ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តទំនើបបុកបង្គោលភ្លើង បែកកង់ ទៅមុខលែងរួច

4 ខែ មុន 29 តូ សុផល

ភ្នំពេញ ៖ រថយន្ត​កាមរី​ ហាយប្រ៊ិត៍ មួយគ្រឿង បានបើកបុក​បង្គោល​ភ្លើង​នៅ​ចញ្ចើមផ្លូវ​R៦ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយបង្កការភ្ញាក់ផ្អើល​ដល់ក្រុមសន្តិសុខចុះមកពិនិត្យមើល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ​​ស្ថិត​នៅ​តាមបណ្ដោយផ្លូវR៦ កែងផ្លូវR៣ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ។​

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រឺត ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6226 ធ្វើដំណើរដោយបុរសម្នាក់ និងមាននារីម្នាក់រួមដំណើរ បាន បើកបរតាមបណ្ដោយផ្លូវR៦ក្នុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់កែងផ្លូវR៣ ក៏រេចង្កូតឡើងខឿនចញ្ចើមផ្លូវទៅបុកបង្គោលភ្លើងរងការខូចខាតតិចតួច តែរថយន្តបង្កបានបែកកង់មុខ និងកាង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដែរ តែដោយសារការខូចខាតនេះគឺជាសម្បត្តិឯកជន ទើបសមត្ថកិច្ចឲ្យភាគីខាងរថយន្តសម្របសម្រួលគ្នាជាមួយតំណាងក្រុមហ៊ុន ដោយភាគីខាងរថយន្តព្រមសងថ្លៃខូចខាតទាំងស្រុង ទៅលើការខូចខាតដែលបានបង្ក ដើម្បីបញ្ចប់រឿង ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ