ព្រឹតិ្តការណ៍ថ្មីៗ

ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

5 ខែ មុន 12 តូ សុផល

ភ្នំពេញ៖ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងបងប្អូនកម្មករ-កម្មការិនី ប្រមាណជាង ១០០០នាក់ បានរួមគ្នាប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្នុងគោលដៅផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរនៅតាមដងផ្លូវ សំដៅអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ