ព្រឹតិ្តការណ៍ថ្មីៗ

កាន់ដាវសាំម៉ូរ៉ៃជិះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនទាំង២នាក់

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ព័ន្ធនិងការរក្សា និងកាន់កាប់អាវុធ ខុសច្បាប់(ដាវសាំម៉ូរ៉ៃ)។ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ០០ និង៣០នាទីយប់ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភូមិនិងសង្កាត់ទឹលថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យ២នាក់ខាងលើ
ទី១ ឈ្មោះ ភឹម ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំបក់ ឃុំពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ទី២ ឈ្មោះ យ៉េន ឌីណា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ១៨ឆ្នាំ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ខណៈពេលដែលសមត្ថកិច្ចចេញល្បាត ស្រាប់តែឃើញយុវជន ២ នាក់ជិះម៉ូតូម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-3774 ដោយកាន់មានកាន់ដាវសាំម៉ូរ៉ៃ នូវនិងដៃក៍ឃាត់ខ្លួនមកកាន់ប៉ុស្តិ័ទឹកថ្លាដើម្បីសួរនាំ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែន សុខដើម្បីចាត់ការបន្តតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានប្រាប់ថា ដាវនេះពិតជារបស់ខ្លួនមែនតែមិនមែនទុក សំរាប់ធ្វើសកម្មភាពអីនោះទេ គឺរក្សាទុកដើម្បីចាក់ក ជ្រូកឯស្រុកកំណើតប៉ុណ្ណោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!