ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូប ពីជនជាតិចិន ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

4 ខែ មុន 26 តូ សុផល

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិន ថា កាលពីថ្ងៃ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ ផ្ទៃមេឃ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ១៦៣ កែងផ្លូវលេខ ៤១៨ ក្រុម ២១ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ២០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ សុង ពៅ ហៅ ពៅម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក
ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០១៩ លេខតួ ០០៣២២៧៩ លេខម៉ាស៊ីន ០០៣២២៧៩ ពាក់ស្លាកលេខភ្នំពេញ 1HQ-3217។

ជនរងគ្រោះ ឈ្មោះ Zhang LiLi ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E១៨១៧០៦២៤ ស្នាក់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារៈបាត់បង់
កាបូបយួរដៃ ពណ៌ ផ្ទៃមេឃ ចំនួន ១
លិខិតឆ្លងដែន ចំនួន ១
ប្រាក់ដុល្លារ ចំនួន ៥០០០ដុល្លារអាមេរិក
ទូរសព្ទ័ដៃ ចំនួន ២គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លឹស ស៊ីមកាតលេខ ០៨៨៣៨៧០៨៨៨ ម៉ាកអាយហ្វូនអ៊ិច ពណ៌ ទឹកមាស ស៊ីមកាតលេខ ១៣៦០៦៣០២២១៧
បណ្ណ័បើកបររថយន្ត ចំនួន ១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ