ព្រឹតិ្តការណ៍ថ្មីៗ

ចិន២នាក់ ជំរិតទារប្រាក់តាម WeChat ត្រូវសមត្ថកិច្ចឃាត់ខ្លួន

5 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះនៅមុននេះបន្តិចថា

សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន២នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គម WeChat។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ Wang Dao Dong អាយុ៤៩ឆ្នាំ និងទី ឈ្មោះ Jiang Feng អាយុ ៣៧ឆ្នាំ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ បានធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងនគរបាលជំនាញក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលមូលដ្ឋានក្រុងប៉ោយប៉ែតដោយមានកិច្ចសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន នគរបាលជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ