ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ ជាវ​ តាយ​ ធ្វេីសន្និសីទកាសែតឆ្លេីយតបនឹងព័ត៌មានបោះបង្គោលចូលសមុទ្រនៅភូមិសាស្ត្រតំបន់ភ្នំដូង

4 ខែ មុន 225 តូ សុផល

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ​ ៩រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៩​

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានធ្វេីសន្និសីទកាសែតដេីម្បីឆ្លេីយតបទៅនឹងព័ត៌មានមួយចំនួនដែលបានចុះផ្សាយអំពីករណីបោះបង្គោលចូលទៅក្នុងសមុទ្រ​ នៅភូមិសាស្ត្រតំបន់ភ្នំដូង​ ស្ថិតក្នុងភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ​ ក្រុងកំពត​ ខេត្តកំពត។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា​ ដំបូងឡេីយដីខាងលេីនេះមានទំហំ៤៥.៦១៤ហិចតា​ នៅខាងកេីតភ្នំដូង​ ជាប្រភេទដីអ៊ូរចិញ្ចឹមបង្គារ​ និងក្តាម​ ហេីយត្រូវបានប្រជាពលរដ្ឋចំនួន១២គ្រួសារ​ ជាអ្នកកាន់កាប់អាស្រ័យផល។ នៅក្នុងឆ្នាំ២០០៨​ ប្រជាពលរដ្ឋទាំង១២គ្រួសារនោះបានស្នេីសុំចេញប័ណ្ណកម្មសិទ្ធិ​ ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ នាខែឧសភា​ ឆ្នាំ២០០៨​ ទីស្តីការគណ:រដ្ឋមន្ត្រីក៏បានសម្រេចយល់ព្រមតាមសំណេីររបស់អភិបាលខេត្តកំពត​ ដេីម្បីចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់លេីផ្ទៃដីស្នេីសុំខាងលេី​ ព្រមទាំងនឹងអនុញ្ញាតអោយប្រែក្លាយពីអ៊ូរចិញ្ចឹមបង្គារ​ ក្តាមទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ​ ឬទេសចរណ៍កែច្នៃ។

សូមជម្រាបថា​ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍នេះ​ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីករណីបោះបង្គោលរំលោភបំពានទៅក្នុងសមុទ្រ​ នៅភូមិសាស្ត្រតំបន់ភ្នំដូង​ ស្ថិតក្នុងភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ​ ក្រុងកំពត​ ខេត្តកំពត​។ រដ្ឋបាលខេត្តបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនៅទីទាំងជាក់ស្តែង​ និងស្រាវជ្រាវឯកសារពាក់ព័ន្ធ​ ឃេីញថា​ ករណីនេះ​ ពុំមានការរំលោភបំពានពីសំណាក់បុគ្គលណាម្នាក់ឡេីយ​ ព្រោះទីតាំងនេះមានការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់​ ព្រមទាំងមានការឯកភាពដ៏ខ្ពង់ខ្ពស់​ ពីសំណាក់សម្តេចតេជោ​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ