ព្រឹតិ្តការណ៍ថ្មីៗ

(video)ជួញដូរគ្រឿងញៀនពេលសមត្ថកិច្ចតាមគេចរត់ប្រតាយប្រតប់ជាមួយសមត្ថកិច្ចរាលកៃផ្ទុះអាវុធ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ យុវជន០២នាក់បានគេចចេញពីការ ប្រើប្រាស់របស់សមត្ថកិច្ចជំនាញក្នុងរូបភាពព្រហ្មទណ្ឌរបស់កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវក្នុងការដាក់កម្លាំងពិនិត្យតាមដង ផ្លូវតូចធំ លើសមាសភាពជនសង្ស័យចំនួន០២នាក់ ហើយយុវជន០២នាក់នោះដឹងខ្លួនបានជិះរត់គេចពីសមត្ថកិច្ច ក្នុងសង្កាត់ទួលសង្កែ ភ្លាមនោះសមត្ថកិច្ចបានបន្តបោះដៃគ្នាតាមវិទ្យុទាក់ទងអោយកម្លាំងនគរបាលចរាចរត្រួតពិនិត្យទៅលើមធ្យោបាយដែលពួកគេកំពុងជិះគេចខ្លួន ដោយគ្មានស្លាកលេខលើផ្លូវលេខតាមបណ្តោយផ្លូវជាតិលេខ៥ តែជនទាំង០២នោះបានបើកបុកបារាស់របស់នគរបាលយើងឃាត់បានអោយចូលខាងបែជាជន០២នោះបើកបន្តរត់ នឹងបុកបារាស់ទី ០២ ទី០៣និងទី០៤ រួចបន្តឆ្ពោះទៅជើងតាមផ្លួវលេខ៥ដដែល ពេលនោះកំលាងគោលដៅបន្តដេញតាមហើយបោះដៃតាមវិទ្យុអោយប៉ុស គីឡូម៉ែត្រលេខ០៦  ជួយស្ទាក់ឃាត់ជនទាំង០២នៅមិនឈប់បានបើកបុកនគរបាលគីឡូម៉ែត្រលេខ០៦ទៀត ឆ្ពោះចូលទៅក្នុងសង្កាត់ច្រាំងចំរេះ០២ កំលាំងច្រាំង០២ចេញស្ទាក់ឃាត់បន្តបុកដួលជាមូយនគរបាលថែមទៀតទើបឃាត់ជាប់បន្តែជនអ្នកបើកបានព្យាយាមរត់ហើយធ្វើការប្រតាយជាមួយនិងកំលាំងម៉ូតូប្រដេញបណ្តាលអោយផ្ទុះអាវុធខ្លីត្រូវកំផួនជើងរងរបួសស្រាល។  ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល លើផ្លូវលេខជាតិលេខ៥  ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។

សមាសភាពសង្ស័យចំនួន២នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ុត  សំនៀង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានរងរបួស មួយគ្រាប់ចំកជើងខាងស្តាំរបួសស្រាល និងទី២ ឈ្មោះ អឿន សុធារ៉ា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជាអ្នកជិះពីក្រោយ ទាំង២នាក់មានស្រុកកំណើតនៅភូមិស្រែព្រីង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពីការឆែកឆេរលើសមធ្យោបាយសមាសភាពជនសង្ស័យនោះ កម្លាំងសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន០៣កញ្ចប់ក្នុងកែបម៉ូតូ។ បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្យាបាលមុខរបួសនិងបន្តការសាកសួរស្រាវជ្រាវ លើបទល្មើសផ្សេងៗផងដែរដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

IMG-20160602-WA0201 IMG-20160602-WA0126IMG-20160602-WA0199 IMG-20160602-WA0154 IMG-20160602-WA0152 IMG-20160602-WA0151 IMG-20160602-WA0142if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ