ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័របើកបុក លើស្ពានច្បារអំពៅ កាច់សោរបន្តដំណើរ ឆេះម៉ត់!

1 ខែ មុន 131 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនហើយស្រវឹងផងនោះ  បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹង

នៅលើស្ពានច្បារអំពៅ ហើយរថយន្តកុងទីន័របើកបន្តទៅមុខបាត់ ម្ចាស់រថយន្ត បានចុះមកមើលរថយន្ត  ហើយឡ់ងបើក សោរបញ្ឆេះបំណងបន្តដំណើរទៅទៀត  ស្រាប់តែឆ្លងចរន្តអគ្គីសនីផ្ទុះឆាបឆេះឡើងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតជាអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១:០២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចលើស្ពានមុនីវង្សចាស់(ស្ពានច្បារអំពៅ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-0830 ធ្វើដំណើរក្នុងពីកើតទៅលិច បានឡើងស្ពានមុនីវង្សចាស់ ក្នុងល្បឿនលឿនបើកបរ ដោយក្នុងស្ថានភាពស្រវឹងជោកជាំ ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទ រថយន្តកុងតឺន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ហូរហៀរ ប្រេងពេញផ្លូវ  ចំណែករថយន្តកុងតឺន័រ មិនបានឈប់ទេ ក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង។

ភ្លាមៗនោះដែរគេឃើញម្ចាស់រថយន្ត ចុះមកពិនិត្យមើលរថយន្តរបស់ខ្លួនដែរ  ប្រហែលជាយល់ថាអាចបន្តដំណើរទៅមុខបាន  ក៏បានចូលក្នុងរថយន្តវិញ រួចកាច់សោបញ្ឆេះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង តែសំណាងល្អ  ម្ចាស់រថយន្ត បានស្ទុះចេញមកទាន់  ហើយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ  ខណ:ដែលរថយន្តឆេះកាន់តែខ្លាំងឡើងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត  និងរាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍  ។

បន្ទាប់មកគេឃើញ សមត្ថកិច្ចមូលដ្ឋានបានមកដល់  ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង  របស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ  ដែលប្រចាំការនៅ បរិវេណមជ្ឈមណ្ឌល រ៉ក  ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ទើបរលត់ទាំងស្រុងនៅវាលាម៉ោង១:៣០នាទីយប់ថ្ងៃខែឆ្នាំដដែល។ តែអ្វីគួរឲ្យឲ្យស្ដោកស្ដាយនោះ រថយន្តនេះបានឆេះហ្មត់ នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តដែលរងការឆាបឆេះខ្ទេចអស់នោះ  ត្រូវបានសមត្ថកិច្ចមូលដ្ឋាន  ប្រគល់ឲ្យសមត្ថកិច្ចជំនាញ  ចុះមកស្ទូចយកទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវ ដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!