ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរជនជាតិវៀតណាម ចូលលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានសំណង់ចិន  ផ្លូវ៦០ម៉ែត្រ  ទៅតុលាការ!

2 ខែ មុន 40 តូ សុផល

រាជធានីភ្នំពេញ  ៖ ជនជាតិវៀតណាម ម្នាក់កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានសំណង់ចិន(សៀង ហៃ)ត្រូវបានក្រុមសន្តិសុខក្នុងការដ្ឋានសហការជាមួយកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន រួចបញ្ជូនទៅសាកសួរយកចម្លេីយនៅអាវុធហត្ថរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥:០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងការដ្ឋានសំណង់ចិន (សៀង ហៃ) នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា  ជនសង្ស័យឈ្មោះ ហ្វាង យៀងណាម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម  មុខរបរមិនពិតប្រាកដ  ស្នាក់នៅមិនពិតប្រាកដ  ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយ ក្រុមសន្តិសុខ ធ្វេីការឃាត់ខ្លួនបាន ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានសំណង់ចិន(សៀង ហៃ) នៅចំណុចផ្លូវ៦០ម៉ែត្រ រួមទាំងដកហូតវត្ថុតាង ដង្កាប់០២ កូនកាំបិត០២ និងរណាអាដែក០១  រួចនាំយកមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។

តាមចម្លើយសារភាព កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចនៅការដ្ឋានសំណង់ខាងលើ ពីរលើករួចមកហើយ លើកទី១ លួចបានដែកទម្ងន់ប្រហែល១៥គីឡូ ,លើកទី២ លួចបានដែកក្រចាប់ និងដែកក្រចាប់អន្ទាចំនួន ២០ ។

បច្ចប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!