ព្រឹតិ្តការណ៍ថ្មីៗ

បុកច្រើនគ្រឿងពេកចឹង រកខុសត្រូវមិនឃើញ!

5 ខែ មុន 18 តូ សុផល

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន រវាងរថយន្ត CAMRY លក្ខណៈគ្រួសារ  បើកបរក្នុងល្បឿនលឿនជ្រុលទៅបុក រថយន្ត PRIUS មួយគ្រឿង  នៅត្រង់ចំណុចផ្លូវបែកជាបួន  បណ្ដាលឲ្យ  រថយន្ត PRIUS ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាព ចំណែកឯរថយន្ត CAMRY រងការខូចខាតធ្លាក់កាងខាងមុខ និងខ្ទេចអស់មួយកំណាត់មុខ  តែសំណាងល្អ  មិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ តែប្រកែកគ្នារកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកវាស់វែង។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះបានកើតមានឡើងនៅវេលាម៉ោងជិត១១យប់ ថ្ងៃអាទិត្យ  ទី២៦ ខែឧសភា  ឆ្នាំ២០១៩នេះ នៅត្រង់ផ្លូវបែកជាបួន លើកំណាត់ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យ បានដឹងថា នៅមុនពេលកើតហេតុ  គេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៍ស្ករ  ពាក់ស្លាកលេខភ្នំពេញ  2S-9257 បើកបរដោយមនុស្ស៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧៨ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ  ដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក CAMRY ពណ៍ទឹកស្ករ ពាក់ស្លាកលេខភ្នំពេញ  2AJ-9794 បើកបរនិងអ្នករួមដំណើរ៦នាក់  ក្នុងនោះមានក្មេងតូច៣នាក់  បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន  និងមិនបានប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកចំពីចំហៀងឆ្វេងកង់ក្រោយ រថយន្ត PRIUS បណ្ដាលឲ្យ  រថយន្ត PRIUS ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត  រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ  និងផ្ទុះពោងសុវត្ថិភាព ចំណែកឯរថយន្ត CAMRY រងការខូចខាតធ្លាក់កាងខាងមុខ និងខ្ទេចអស់មួយកំណាត់មុខ  តែសំណាងល្អ  មិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ តែប្រកែកគ្នារកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  រាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកវាស់វែង។

ភ្លាមនោះភាគីទាំងសងខាងបានចុះពីលើរថយន្តមកនិយាយគ្នា  និងបានទាក់ទងទៅហៅតំណាងឲ្យមកជួយដោះស្រាយ  តែបែរជាប្រកែកគ្នារកត្រូវរៀងខ្លួន ហើយចរចារ គ្នាមិនត្រូវ ដល់ថ្នាក់ប្រេីពាក្យ អសុរោះ ដាក់គ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទើបសមត្ថកិច្ចឃាត់បញ្ចប់ការឈ្លោះប្រកែកគ្នានោះ  ហើយភាគីទាំងសងខាង ក៏បានប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់តែម្ដង។

បច្ចុប្បន្នក្រោយកើតហេតុ  សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែងរថយន្តទាំងពីរគ្រឿងនោះតែម្ដង រួចស្ទូចយកទៅរក្សាទុក បណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយបន្តតាមផ្លូវច្បាប់វិញ៕ (អត្ថបទរូបភាព  ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ