ព្រឹតិ្តការណ៍ថ្មីៗ

មុខស្អាតៗ តែប៉ូលិស អំពាវនាវតាមចាប់ខ្លួនទាំង៦នាក់!

4 ខែ មុន 55 តូ សុផល

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យទាំង៦នាក់ ជាក្រុមជនសង្ស័យដែលបាន ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩

ពីបទ៖  ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដោយក្រុមជនសង្ស័យទាំងអស់នេះ បានវាយដោយវត្ថុរឹងមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាលយកឈាមកកចេញពីខួរក្បាល ។

ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពរួចកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកជនសង្ស័យចំនួន០៦នាក់ទៀតបានរត់គេចខ្លួន។

ប្រភព៖ ផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ