ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាល (ចូលនិវត្តន៍)ម្នាក់  បញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារពិនិត្យ ជំងឺទូទៅ ជាន់ទី៤ នៃមន្ទីរពេទ្យរុស្សី

5 ខែ មុន 157 តូ សុផល

ភ្នំពេញ ៖ មន្ត្រីនគរបាល នាយកដ្ឋាន សុខាភិបាលក្រសួងមហាផ្ទៃ ( ចូលនិវត្តន៍ ) ម្នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង

ដោយលោតពីលើ អគារពិនិត្យ ជំងឺទូទៅជាន់ទី៤ នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ – សូវៀត  បណ្តាលឱ្យរងរបួសធ្ងន់ និង ស្លាប់នៅក្នុង បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខាងលើ ។

ករណីមន្ត្រីនគរបាលនាយកដ្ឋាន សុខាភិបាលក្រសួងមហាផ្ទៃ ( ចូលនិវត្តន៍ ) លោក ពីលើ អគារពិនិត្យ ជំងឺទូទៅក្នុង មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត  បានកើតឡើង នៅចំណុច អគារពិនិត្យជំងឺទូទៅជាន់ទី៤  ផ្លូវ២៧១  ភូមិ៣  សង្កាត់ទំនប់ទឹក  ខណ្ឌចំការមន  រាជធានីភ្នំពេញ នៅវេលា ម៉ោង ៨ និង ២០នាទី ព្រឹក ថ្ងៃទី២៧  ខែឧសភា ឆ្នាំ ២០១៩ ។

មន្ត្រីនគរបាល ខណ្ឌចំការមន បានឱ្យដឹងថា  សព ជនរងគ្រោះ ឈ្មោះ លាវ វណ្ណា រិន  ភេទប្រុស  អាយុ ៥៨ឆ្នាំ  ជនជាតិខ្មែរ  ស្នាក់នៅផ្ទះ លេខ ២២០E3  ផ្លូវ ព្រះសីហនុ  ភូមិ៨  សង្កាត់បឹង កេងកង២  ខណ្ឌចំការមន  រាជធានីភ្នំពេញ  មុខរបរ មន្ត្រីនគរបាល  នាយកដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ (ចូលនិវត្តន៍ ) ។

តាម ការ បំភ្លឺ ពី សន្តិសុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត  បានឱ្យ ដឹង ថា នៅ វេលា ម៉ោង កើតហេតុ ខាងលើ ខ្លួន កំពុង ដើរប្រចាំការ នៅក្នុង មន្ទីរពេទ្យ ពេលដើរមកដល់ចំណុច អគារពិនិត្យ ជំងឺទូទៅ ពេល នោះ ក៏ឃើញ ជនរងគ្រោះ ខាងលើ  កំពុងឈរ និយាយទូរស័ព្ទ នៅអគារជាន់ទី៤  ហើយបានលោតទម្លាក់ខ្លួនពីលើ អគារនោះ  មកជាន់ក្រោមផ្ទាល់ ឥដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់  បន្ទាប់មកមានក្រុម គ្រូពេទ្យ  និង សន្តិសុខបានលើកជនរងគ្រោះ ( សព )  ដាក់លើប្រង់ការ បញ្ជូនទៅ សង្គ្រោះ ក្នុង បន្ទប់សង្គ្រោះបន្ទាន់  ក្នុងមន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ។

 តាម ការ បំភ្លឺ របស់ប្រពន្ធ ជនរងគ្រោះនិង កូនស្រីបានឱ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃរ ប្រាសាទ រយៈពេល ជាងមួយឆ្នាំមកហើយ  ព្រមទាំង បានមកបើកថ្នាំពេទ្យ  នៅក្នុងមន្ទីរពេទ្យ មិត្តភាព ខ្មែរ -សូ វៀត  ចំនួន ៣ ទៅ ៤ លើក មកហើយ។ លុះ នៅ ព្រឹក កើតហេតុ កូនស្រី សព  បាន ជូន ជនរងគ្រោះ មកមន្ទីរពេទ្យដើម្បី បើកថ្នាំ  រួចក៏ចេញទៅធ្វើការ បាត់ទៅចំណែក ជនរងគ្រោះបានដើរ ចូលទៅ ក្នុងមន្ទីរពេទ្យម្នាក់ឯង  រហូតដល់ម៉ោងកើតហេតុ ក៏មានខាងមន្ទីរពេទ្យ ទូរស័ព្ទមកថា ឪពុកខ្លួនបាន លោត ពីលើ អគារ ជាន់ទី៤  ចុះមកក្រោមរងរបួសធ្ងន់ធ្ងរ  ក៏ចូលសង្គ្រោះបន្ទាន់ ។

យោងតាមការសន្និដ្ឋាន របស់ ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ  រាជធានី ភ្នំពេញ  និង តាមការ បញ្ជាក់របស់ ឧកញ៉ា វិជ្ជបណ្ឌិត  នង  សុវណ្ណ រ័ត្ន  គ្រូពេទ្យកោសល្យវិច្ច័យ រាជធានី ភ្នំពេញ ថាជនរងគ្រោះបានស្លាប់ ដោយសារ ប៉ះទង្គិច ក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ធ្វើកំណត់ហេតុប្រគល់ សាកសពជូន ក្រុមគ្រួសារ យកទៅតម្កល់ធ្វើបុណ្យតាម ប្រពៃណី នៅវត្តសំបួរមាស ខណ្ឌដង្កោ ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ