ព្រឹតិ្តការណ៍ថ្មីៗ

ស្ងោរពងទា ក្បែរពីដុងសាំងបង្កជាអគ្គីភ័យឆេះតូចខ្ទេច

4 ខែ មុន 51 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គីភ័យកើតឡើង១លើកបណ្តាលអោយឆេះតូបលក់ដូរ និងសម្ភារៈអស់ជាច្រើន។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖តូបលក់ដូរនេះ មានម្ចាស់ឈ្មោះ មុិត សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកលក់សាំង នៅភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពព័ត៌មានបានបន្តថា៖មុនពេលកើតហេតុ ម្ចាស់តូបបានបញ្ឆេះចង្ក្រានហ្គាសដើម្បីស្ងោរពងទា ស្រាប់តែភ្លេចខ្លួនអណ្តាតភ្លើងបានឆាបឆេះសាំងខណៈ កំពុងបូមពី ធុងសាំងដាក់ដប។

ចំពោះទ្រសម្បត្តិដែលបាត់បង់ក្នុងករណីអគ្គិភ័យនេះរួមមាន៖តៀម លក់សាំងទំហំ៩×៦ម៉ែត្រ លុយចំនួន១៥លានរៀល សម្ភារៈមួយចំនួនទៀត។

គួររំលឹកថា អ្នកលក់សាំងគប្បីមានការប្រុងប្រយ័ត្នខ្ពស់ ឬត្រូវមានបំពង់ពន្លត់អគ្គីភ័យ ដើម្បីបង្ការ ទប់ស្កាត់ចំពោះអគ្គីភ័យដែលកើតឡើងជាយ ថាហេតុតាមការណែនាំរបស់សមត្ថកិច្ច៕ ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ