ព្រឹតិ្តការណ៍ថ្មីៗ

យំមិនចេញ ផ្កាប់ឆ្នាំងបាយ ពលរដ្ឋបង្ខំចិត្តកៀរចាប់ពូជត្រីលក់ធ្វើជាចំណីត្រីព្រោះ តែអាជ្ញាធរ គ្មានក្តីមេត្តា

3 ខែ មុន 180 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋរកស៊ីចិញ្ចឹម ត្រីនៅក្នុង បឹង សំរោងរាប់រយនាក់ បានបង្ខំចិត្តទាំងទឹកភ្នែកចាប់ត្រីដែលនៅតូចៗមិនទាន់ប្រមូលផលលក់ និងខ្លះ ទៀត កៀរ ពូជត្រី ដែល ទើបដាក់ចិញ្ចឹមយកទៅលក់ធ្វើជាត្រី នុយ បន្ទាប់ពីពួកគេ ធ្វើការតវ៉ា ទាមទារអោយទុកពេល១ឆ្នាំ រង់ចាំ ប្រមូលសិន ទើបឯកភាពរុះរើចេញតែ អាជ្ញាធរខណ្ឌ ព្រែកព្នៅ មិនទុកពេលអោយទៀត។

ការចាប់បង្ខំ អោយរុះរើស៊ងចិញ្ចឹមនោះ ត្រូវបានប្រជាពលរដ្ឋ ចោទប្រកាន់អាជ្ញាធរថា ជាអ្នកវាយបំបែកឆ្នាំងបាយ និងដាច់ធម៌មេត្ត មិនសមជាម៉ែឪនោះទេ។

ម្យ៉ាងទៀតបើសិន ជាស្តារបឹង យកដីទុកជាសម្បត្តិសាធារណះ តាមអនុក្រិត្យ នៅពិតមែនអាជ្ញាធរគួរមានការយោគយល់ និងទុកពេល តែនេះសង្ស័យ ថា យកដីបឹងប្រគល់អោយក្រុមហ៊ុន បូមខ្សាច់ដាក់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០១៩កន្លងប្រជាពលរដ្ឋនៅភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រកស៊ីចិញ្ចឹមត្រីក្នុងបឹងសំរោង ប្រមាណជិត ១០០គ្រួសារ ក្នុងចំណោម ប្រមាណជាង៣០០គ្រួសារ បានផ្ទុះការវ៉ាទាមទារអោយអាជ្ញាធរខណ្ឌព្រែកព្នៅ ទុកពេលមួយឆ្នាំដើម្បីប្រមូលត្រីសិនទើបឯកភាពរុះរើចេញបន្ទាប់ពី អាជ្ញាធរ ខណ្ឌព្រែកព្នៅ ចេញសេចក្តីជួន ដំណឹង ដល់ប្រជាពលរដ្ឋ អោយរុះរើស៊ង និងស្រះចិញ្ចឹមត្រីនៅក្នុងបឹងសំរោងចេញក្រោមរួបភាព ស្តារបឹងដោយទុករយះពេល តែ១០ថ្ងៃ។

ប្រជាពលរដ្ឋ បានអោយដឹងថា ពួកគាត់ប្រមាជាង៣០០គ្រួសារ បានរស់និងប្រកបមុខ របរចិញ្ចឹមត្រី នៅក្នុង បឹង សំរោងដែលស្ថិតនៅ ក្នុងភូមិព្រែកព្នៅ ភូមិ ដួង សង្កាត់ព្រែកព្នៅ និងភូមិ សំរោង សង្កាត់សំរោង តាំងពីកំឡុង ឆ្នាំ ២០០៦ មកម្លេះ។

បន្ទាប់ពីមានការតវ៉ា អាជ្ញាធរ មិនបានឯកភាពនោះ ទេដោយប្រជាពលរដ្ឋ ចោទប្រកាន់ថា អាជ្ញាធរ ចាប់បង្ខំអោយរើចេញ ដោយក្រោមរួមភាពបង្ហូរទឹកចេញ និងដោះស្រាយ គោលនយោបាយ ។

ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋ ក៍បានសុទ្ធចិត្តទទួលយកគោលនយោបាយ និងចាប់ត្រីដែលនៅតូចៗលក់រុះរើ ចេញទាំងទឹកភ្នែក និងខ្លះទៀត ក៍បានកៀរកូន ត្រីពូជន៍ លក់ធ្វើជាត្រីលុយ វិញព្រោះមិនអាចយកលក់ទីផ្សារបាន។

តាមស្រ្តីឈ្មោះ ជីន វណ្ណនីអាយុ៣៥ឆ្នាំ ជាអ្នករកស៊ីចិញ្ចឹមត្រីរស់នៅភូមិ ឌួង សង្កាត់ព្រែកព្នៅ បានអោយដឹងថានៅព្រឹកថ្ងៃទី២២ខែ ឧសភាឆ្នាំ ២០១៩នេះ គាត់គ្មានជម្រើសនោះទេ បានបដ្ខំចិត្តកៀរ ត្រីពូជលក់ធ្វើជាត្រីនុយ បន្ទាប់ពីអាជ្ញាធរ គ្មានមេត្តា បង្ខំអោយរុះរើសដោយមិនទុកពេលតាមការស្នើរ។

លោកស្រីបានបន្តទាំងទឹកមុខ ស្រងូតស្រងាត់នៅមុខគំនរត្រីស្អុយថា គាត់មានស៊ងចិញ្ចឹមត្រីចំនួន៦ ក្នុងស៊ងនីមួយៗ ដាក់ចិញ្ចឹមកូនត្រីឡាមយ៉ាប្រមាណ៧ម៉ឺនទៅ ១០ម៉ឺនកូន ទើបតែចិញ្ចឹមស្រាប់តែអាជ្ញាធរជួនដំណឹងអោយគាត់រុះរើស៊ងចេញដើម្បីស្តារបឹង ហើយ គាត់ក៍ដូចជាអ្នករកស៊ីចិញ្ចឹមត្រីទាំងអស់ក៍បាននាំគ្នា តវ៉ាអោយទុករយះពេល១ឆ្នាំ តែអាជ្ញាធរមិនព្រមហើយ ថែមទាំងបង្ហូទឹកចេញធ្វើអោយគាត់អត់ជម្រើសក៍បានកៀរកូន ត្រីពូជន៍ លក់ធ្វើជាត្រីនុយ។

លោកស្រីជីន វណ្ណនី បានបន្តទៀតថា កូនត្រីឡាបយ៉ាពូជន៍ ក្នុង១ក្បាល ៥០រៀល ក្នុងស៊ងមួយ ដែលដាក់កូនត្រី១០ម៉ឺនកូន ពេលនេះ កៀរធ្វើជាត្រីនុយ បានប្រមាណតែ៥០០គីឡូក្រាមលក់ក្នុងតម្លៃ១ពាន់រៀល ក្នុងមួយគីឡូក្រាមបានប្រមាណ៥០ម៉ឺនរៀល ធ្វើអោយខាតបង់ ៤លាននិង៥០ម៉ឺនរៀលក្នុងស៊ងនីមួយៗនិងលើ ពលកម្មនិងថ្លៃនុយអោយត្រីស៊ីទៀត យំមិនចេញនោះទេ ដល់ពេលដោះស្រាយ ស៊ងមួយអោយតែ ១លានទៅ២លានរៀលហើយបូមទឹកបង្ហូរចេញពីបឹង បង្ខំអោយរើចេញ។

តាមព័ត៌មានអោយដឹងទៀតថា រយះពេលប៉ុន្មានខែ នេះប្រជាពរដ្ឋរកស៊ីចិញ្ចឹមត្រី បាននាំគ្នាចាប់ត្រីនិងរុះរើស៊ងចេញពីបឹងសំរោងទឹកភ្នែកនិងយំមិនចេញ ដែលខ្លះបានទទួលនិងមិនទទួលយកគោលនយោបាយ និងខ្លះទៀតនៅក្រាញ់ននៀលបន្តចិញ្ចឹមត្រីដើម្បីអោយធំតែអាជ្ញាធរ គ្មានមេត្ត បង្ហូរទឹកចេញអស់ ។

តាមសេចក្តីជួនដំណឹង របស់ រដ្ឋបាលខណ្ឌព្រែកព្នៅ កន្លងមកបានអោយដឹងថា ផ្ទៃបឹងសំរោង ទំហំ៣៣៦ហិកតា ជាសម្បត្តិសាធារណះរបស់រដ្ឋហើយ ការស្តារបឹង ដើម្បីថែរក្សាមុខងារបឹងជាអាងស្តុបទឹក ដែលជាប្រព័ន្ធរំដោះទឹកជាន់លិចមួយភាគពីរាជធានីភ្នំពេញនិងមួយភាគពីបណ្តាលខេត្តនានា។ទោះបីជាយ៉ាងណា ស្ថានភាពជាកស្តែង ត្រូវបានប្រជាពល រដ្ឋ អះអាងថា ជារូមភាពតែប៉ុណ្ណោះហើយពេលនោះ អាជ្ញាធរ បានលើកជាទំនប់ព័ទ្ធព្រុំដី មិនអាចជាអាងស្តុបទឹកទៀតទេ? ។

ទោះបីជាយ៉ាង ណា តាមសេចក្តីជួនដំណឹងថ្មីទៀត របស់ លោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ បានអោយដឹងថា រដ្ឋបាលខណ្ឌព្រែកព្នៅបានធ្វើការដោះស្រាយ គោលនយោបាយនៃផលប៉ះពាល់ ពីការរុះរើស៊ងនិងស្រះចិញ្ចឹមត្រីជួន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបានចំនួន ១៥៤គ្រួសារស្មើរ២៤៦ស៊ង ព្រមទាំងបានចំណាយថវិកាដោះស្រាយផលប៉ះពាល់សរុបចំនួន ជាទឹកប្រាក់ចំនួន ៣៦៥៩០០០០០រៀលផងដែរ។

ទាក់ទិនការចោទប្រកាន់នេះ អ្នកសារព័ត៌មានយើង បានទូរស័ព្ទទាក់ទងទៅ លោកហួត លាភពិសិដ្ឋអភិបាលរងខណ្ឌព្រែកព្នៅ ដែលទទួលបន្ទុកក្នុងការដោះស្រាយនៅវេលារសៀលថ្ងៃទី២២ ខែឧសភា នេះ ដើម្បីបំភ្លឺ តែលោកពុំលើកទូរស័ព្ទឡើយ ៕

អង្គភាពយើង ស្វាគមន៍រាល់ការពន្យល់បកស្រាយ ពីអាជ្ញាធរពាក់ព័ន្ធទាំងដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ