ព្រឹតិ្តការណ៍ថ្មីៗ

លោក​ សាយ សំអាល់ ដឹកនាំប្រជុំរកដំណោះស្រាយពន្លឿនការប្រមូលសំរាម នៅខេត្តព្រះសីហនុ

5 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៩នេះ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយ និងដាក់ផែនការពន្លឿនក្នុងការប្រមូល និងដឹកជញ្ជូនសំរាម និងកាកសំណល់សំណង់។

ដើម្បីឲ្យការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងកាកសំណល់សំណង់ឲ្យកាន់តែមានប្រសិទ្ធិភាព លោកសាយ សំអាល់ បានជួយឧបត្ថម្ភ ដូចខាងក្រោម ៖

១/ ជួយកសាងដេប៉ូដោយចាក់បេតុងកម្រាស ២តឹក ចំនួន ៣៥កន្លែង ទូទាំងក្រុង សម្រាប់ដាក់ធុងកុងតឺន័រ។

២/ ធានាចំណាយទិញកុងតឺន័រ ចំនួន ៥០គ្រឿង ផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម។

៣/ ធានាទិញឡានសាសឺរ ចំនួន ០២គ្រឿង ផ្តល់ឲ្យក្រុមហ៊ុនម៉ៅការដឹកកាកសំណល់សំណង់។

៤/ ផ្តល់ដីឲ្យខ្ចីទំហំជាង ៥ហិចតា ឲ្យក្រុមហ៊ុនផ្តល់សេវា និងដឹកជញ្ជូនសំរាម និងក្រុមហ៊ុនម៉ៅការដឹកកាកសំណល់សំណង់ សម្រាប់ធ្វើទីលានផ្ទេរសំរាម និងកាកសំណល់សំណង់បណ្តោះអាសន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ