ព្រឹតិ្តការណ៍ថ្មីៗ

Lexus បុកកុង៣ឥណ្ឌា ប្រកែកគ្នាបែកផ្សែង

3 សប្តាហ៍ មុន 18 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាង​ រថយន្ត LEXUS RX330 បើកបរដោយបុរសម្នាក់​ បានទៅបុកជាមួយកង់បីឥណ្ឌា នៅត្រង់ចំណុចផ្លូវបែកជាបួន​ បណ្ដាលឲ្យមានអ្នករបួស​២នាក់​ ហើយរថយន្តព្យាយាមបេីករថយន្តគេចចេញពីកន្លែងកេីតហេតុ​ តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់បាន​ និងនាំមកកន្លែងកើតហេតុវិញ​ រួចរាយការប្រាប់ខាងសមត្ថកិច្ច​ចុះមកជួយអន្តរាគមន៍ភ្លាមៗ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់​ ថ្ងៃសុក្រ​ ទី២៤​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចផ្លូវបែកជាបួន​ លេីផ្លូវ៤៦៦​ កែងផ្លូវ៩៩​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញបុរសម្នាក់​ បេីកកង់បីឥណ្ឌា​មួយគ្រឿង ពណ៍បៃតង​ ពាក់ស្លាកលេខភ្នំពេញ​ 1HB-0410 បើកបរដោយបុរសម្នាក់​ ដឹកភ្ញៀវម្នាក់ជាមនុស្សស្រី ធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ៩៩ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយឺតល្មម​ លុះមកជិតដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែមានបុរស២នាក់​ បេីករថយន្ត​មួយគ្រឿង​ ម៉ាក​ LEXUS RX300 ពណ៍ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AK-1952 ធ្វេីដំណើរតាមផ្លូវ​លេខ៤៦៦​ ទិសដៅពីកើតមកលិច​ ក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកកង់បីឥណ្ឌា ខ្ទាតទៅក្រឡាប់រថយន្តផ្ងាជើងម្ខាង​ បណ្ដាលឲ្យមនុស្ស២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​ នៅមន្ទីរពេទ្យ​សម្រាកព្យាលបាល​ សម្ភពវេជ្ជបុត្រ ជិតរង្វង់មូលផ្សារដើមថ្កូវ​ ។

ចំណែករថយន្តមិនព្រមឈប់ទេ​ បានព្យាយាមបើក​ចេញពីកន្លែងកើតហេតុ​ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍​ ស្រែកប្រាប់​បន្តគ្នា​ និងជួយដេញតាម​ រហូតដល់ផ្លូវទាល់​ ទើបឃាត់រថយន្តបាន​ រួចរាយការណ៍ប្រាប់ខាងសមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍បឹងត្របែក​ ចុះមកជួយអន្តរាគមន៍​ និងនាំយករថយន្តមកកន្លែងកើតហេតុវិញ​ ។

ខណៈពេលមកដល់កន្លែងកើតហេតុ​ កើតមានការប្រកែកគ្នាតឹងសរសៃកដាក់សមត្ថកិច្ច​ ដោយអះអាងថាដោះស្រាយចប់ហើយ​ មិនចាំបាច់វាស់វែងអ្វីទៀតទេ​ តែដោយសារតែអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះបាត់​ និងមិនមានតំណាងជនរងគ្រោះមកបញ្ជាក់ជាមួយសមត្ថកិច្ចទៀត​ ទើបសមត្ថកិច្ចមូលដ្ឋាន​ រាយការណ៍​ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងចុះមកវាស់វែង ទើបភាគីខាងរថយន្ត​ប្រកែកជាមួយសមត្ថកិច្ច​ឡើងតឹងសរសៃក​ ផ្អេីលពេញកន្លែងកើតហេតុ។

ទោះជាយ៉ាងណា​កុំឲ្យវែងឆ្ងាយ ក្រោយពេលកើតហេតុ​ ទាល់តែសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌចំការមន​ ធ្វើដំណេីរទៅសាកសួរ​ជនរងគ្រោះ​ដល់មន្ទីរពេទ្យ​ជាក់ស្ដែង​ ទេីបដឹងថា​ភាគីខាងរថយន្ត​បង្ក ជួយចេញថ្លៃព្យាបាលរបួស ​និងថ្លៃជួសជុលកង់បី និងធ្វើកំណត់ហេតុ​កិច្ចសន្យា​ នៅចំពោះមុខសមត្ថកិច្ច​ ដើម្បបញ្ចប់រឿង​តែម្ដង៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!