ព្រឹតិ្តការណ៍ថ្មីៗ

អូនម៉ាប់អង្គុយលេងហ្វេសប៊ុក​ ឃើញវិដេអូអាក្រាតកាយ​ អាសអាភាស​ សង្ងំមើលតែឯង រហូតមានអារម្មណ៍ផ្លូវភេទ បែរជាលួងលោមក្មួយស្រីបង្កើតអាយុ៣ឆ្នាំ ចូលបន្ទប់ទឹក​លេងប្រដាប់ភេទ រួចស្រាតខោរំលោភ….

3 ខែ មុន 236 តូ សុផល

រាជធានីភ្នំពេញ ៖ សូមប្រយ័ត្នឲ្យមែនទែន! យុវជនអាយុ១៧ឆ្នាំម្នាក់​ ប្រើទូរស័ព្ទ Smart Phone លេងហ្វេសប៊ុកអូសចុះឡើងៗ​ ឃេីញវិដេអូរឿងអាក្រាតកាយ រួចសង្ងំមើលតែឯង រហូតមានអារម្មណ៍ស្រើបស្រាល​ ភ្លេចគិត ស្របពេលដែលគ្មានអ្នកនៅផ្ទះទៀត ក៏នាំក្មួយស្រីបង្កើតរបស់ខ្លួន ទៅមុជទឹកលេងប្រដាប់ភេទ រួចក៏ស្រាតខោរំលោភ តែមិនបានសម្រេច តែមិនបានសម្រេច ដោយសារក្មួយស្រីស្រែកយំខ្លាំងពេក ហើយចេញពីបន្ទប់ទឹកវិញ​ ធ្វេីដូចគ្មានរឿងអី​ តែបែកធ្លាយដល់យាយបង្កើតដឹងរឿង ក៏ប្ដឹងសមត្ថកិច្ច សុំអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួន នាំមកស្នាក់ការប៉ុស្តិ៍ ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃសៅរ៍​ ទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលេខ១៤០ តាមផ្លូវបេតុងលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ប្រភពពីស្រ្តីម្នាក់ឈ្មោះ ជឹម សារ៉ន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរត្រូវជាយាយបង្កើតជនរងគ្រោះឈ្មោះ អលដ ភេទស្រី អាយុ៣ឆ្នាំ ស្នាក់នៅភូមិ៣ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានឲ្យដឹងថា មុនកើតហេតុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បាននាំចៅស្រីមកលេងផ្ទះដន្លង ហើយដោយដន្លងនឹកចៅស្រីពេក ខ្លួនក៏ប្រគល់ចៅឲ្យទៅដន្លងរួចក៏ត្រលប់ទៅស្រុកវិញ ។

លុះដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល ចៅស្រីក៏បានយកទូរស័ព្ទខលមករូបគាត់ប្រាប់ថា “ពូ តុលា បានចុយអូន” (សូមអភ័យទោស​ នេះគ្រាន់តែសរសេរតាមសម្ដីរបស់ក្មេងរងគ្រោះ) ម៉ាប្រញាប់មកយកអូនផង ។

ក្រោយពីបានដំណឹងភ្លាម​ គាត់ក៏ប្រញាប់ជិះរថយន្តឈ្នួលមកភ្នំពេញ មកដល់ម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីឃាត់យុវជនជាពូបង្កើត យកមកសាកសួរ​ និងដាក់ទោសតាមតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានប្រាប់ឲ្យក្រុមការងារ TNN ដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អ៊ន តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកេីតហេតុខាងលេី បានឆ្លេីយប្រាប់ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានចុចទូរស័ព្ទដៃលេងហ្វេសបុកក៏បានមើលរឿងអាក្រាតកាយ ហើយមានអារម្មណ៍ស្រើបស្រាលភ្លេចគិត ក៏នាំក្មួយស្រីបង្កើតទៅមុជទឹកលេងប្រដាប់ភេទ ហើយលួងលោមរំលោភ តែមិនបានសម្រេច ដោយសារក្មួយស្រីស្រែកយំខ្លាំងពេក ។

សមត្ថកិច្ចបន្តថា មុនធ្វើការឃាត់ខ្លួនយុវជនសង្ស័យជាពូបង្កើតក្មេងស្រីរងគ្រោះ យោងតាមពាក្យបណ្ដឹងស្រ្តីជាម្ដាយបង្កើត បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ហេីយសមត្ថកិច្ចស្រាវជ្រាវ និងសុំគោលការណ៍លោក ម៉ៅ សឿត អធិការរងទទួលផែនព្រហ្មទណ្ឌ ហេីយក៏ហៅយុវជនសង្ស័យមកសាកសួរនាំ​ និងចាត់វិធីការតាមផ្លូវច្បាប់ ។

បច្ចប្បន្នក្រោយពេលកើតហេតុ​ យុវជនសង្ស័យជាពូបង្កើត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ