ព្រឹតិ្តការណ៍ថ្មីៗ

ម្សិលម៉ិញ ចេញឆក់ទាំងវ័យក្មេង ថ្ងៃក្មេងទៀត ករណីគ្រឿងញៀន

4 ខែ មុន 48 តូ សុផល

បាត់ដំបង៖ យុវជនម្នាក់ឈ្មោះ ទី វ៉ាន់ឌីន ហៅ ទីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ

ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនរួមទាំងវត្ថុតាង តាមភាពជាក់ស្តែង។

យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រីកុយ ហៀង កន្លាំងនៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ខាងលើនៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤ថង់ ទម្ងន់៨,៤០គ្រាម ទូរស័ព្ទដៃ ១គ្រឿង និងកាំបិតសាំម៉ូរ៉ៃ១ដើម។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានលើកឡើងថា៖លោកនឹងធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀនក៍ដូចជាបទល្មើស ដទៃទៀត អោយភ្លៀងរលឹម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ