ព្រឹតិ្តការណ៍ថ្មីៗ

កងពលតូចអន្តរាគមន៍លេខ១ បានទទួលសម្ភារការិយាល័យជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី សម្រាប់បម្រើដល់ការងារប្រចាំថ្ងៃ

3 ខែ មុន 19 តូ សុផល

កំពង់ឆ្នាំង៖ កុំព្យូទ័យួដៃ៤គ្រឿង កុំព្រូទ័រលើតុ៤គ្រឿង ម៉ាស៊ីនព្រីនធី២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង

ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ត្រូវបានក្រុមការងារប្រគល់ជូនកងពលលេខ១ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំងពីរ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូពីសុខទុក្ខកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជាការកសាងជំរុំជម្រក ហេដ្ឋារចនាសម្ព័ន ជាពិសេសកងទ័ពដែលមានការឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធជនជាដើមទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតមិនឲ្យមានបដិវត្តព័ណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១ គោរព និងអនុវត្តអោយបាននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!