ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាក់ទឹកកក រាយពេញផ្លូវទាំងព្រឹក នៅខណ្ឌសែនសុខ

3 ខែ មុន 15 តូ សុផល

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លប់ដឹកទឹកកកមួយគ្រឿងបើកបោះពួយ ល្បឿនលឿនប្រញាប់យកដាក់ឲ្យម៉ូយ

គេចពីរថយន្តខាងមុខ ចាក់គួរខ្លាំងពេក ក្រឡាប់ផ្ងារជើង ចាក់ទឹកចោលពេញផ្លូវ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5790 ឃ្លប់ដឹកទឹកកក ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកពីជើងទៅត្បូងល្បឿនលឿន ប្រញាប់យកទឹកកកដាក់ឲ្យម៉ូយ លុះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខ តៃកុងបួងចង្កូតចាក់គួរខ្លាំងពេក រួមផ្សំជាមួយរថយន្តដឹកធ្ងន់ផងនោះ ទើបធ្វើឲ្យក្រឡាប់ផ្ងារជើង ធ្លាយរហែកទ្រុង ចាក់ទឹកកកចោលពេញផ្លូវ តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុ រថយន្តខាងលើ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង មិនមានប៉ះពាល់ដល់អ្នកដទៃ ទើបប្រគល់ជូនម្ចាស់ រករថយន្តស្ទូចមកលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ