ព្រឹតិ្តការណ៍ថ្មីៗ

“អង្គលីមា​ ២០១៩​”​ ទា​ញកាំបិត ​ដេញកាប់ព្រះរស់ រត់ពេញភូមិ

2 ខែ មុន 52 តូ សុផល

កំពង់ស្ពឺ​ ៖  កូនមាសម្ដាយ​ (អកតញ្ញូ​)​ ទាញកាំបិត​ផ្គាប់​ដេញកាប់ព្រះរស់រត់ពេញភូមិ​ ដោយសារ តែខឹងនិងម្ដាយមិនអោយប្រាក់ និងចង់យកសម្ភារៈទៅលក់​ កាលពីថ្ងៃសុក្រ ទី២៤​ ខែឧសភា ឆ្នាំ២០​១៩ វេលាម៉ោង០៩:៤៥នាទី​ នគរបាល​បានឃាត់ខ្លួនឈ្មោះ​ សៅ ភារៈ​ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្តាយឈ្មោះ សុខ ណាវ អាយុ ៥៦​ឆ្នាំនៅ​ ភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

តាមការបញ្ជាក់ពី​នគរបាល​បានអោយដឹងថា​ កូន​ប្រុស​នេះ​ គឺជាក្រុមសមាសភាពមិនល្អ​ ដើរលេង​មិនសូវធ្វើការអីទេ​ នៅថៃ្ងកើតហេតុគឺព្រោះតែ​ខឹ​ងនឹងម្ដាយ​ហាមឃាត់​មិនអោយយកខ្លឹមសទៅ​ល​ក់​ ព្រោះខ្លួនមានផែនការយកប្រាក់ទៅចាយវាយដោយមិនគិតរកការងារធ្វើនិងផឹកស្រា​ទៀតផង ពេលកើតហេតុបានអ្នកជិតខាងជួយឃាត់ទាន់​និ​ងរាយការណ៍មកសមត្ថកិច្ចបានទាន់ពេលវេលា។

បច្ចុប្បន្ន​សមត្ថកិច្ច​ បានឃាត់ខ្លួនឈ្មោះ​ខាងលើ​ធ្វើការសាកសួរ​ និងកសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!