ព្រឹតិ្តការណ៍ថ្មីៗ

ចិន គ្មានមួយសេនជាប់ខ្លួន ដើររសាត់អណ្តែត គ្មានគោលដៅ សង្ស័យតែ..!

3 សប្តាហ៍ មុន 25 តូ សុផល

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ដើររសាត់អណ្តែតាមផ្លូវ មានតែបង្វិចខោអាវ អស់លុយ គ្មានឯកសារជាប់តាមខ្លួនមានតែកាតមួយសន្លឹក សង្ស័យតែចាញ់បោកមេខ្យល់ នាំចូលមកកម្ពុជា ហើយបោកយកលុយអស់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអង្គុយតាមផ្លូវរថភ្លើង មុនវត្តត្រពាំងឈូក មហាវិថី ឈ្នះ ឈ្នះ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

បុរសជនជាតិចិនខាងលើ អាយុ៣០ឆ្នាំ តាមដែលពលរដ្ឋ អ្នកចេះភាសារ ខ្លះៗសាកសួរ ជនជាតិ ចិនរូបនេះ ទើបចូលមកប្រទេសកម្ពុជា បាន៣ថ្ងៃ ជាមួយអ្នកស្គាល់គ្នា តាមច្រកព្រលានយន្តហោះពោធិចិនតុង ហើយត្រូវបាន អ្នកស្គាល់ នាំមកនោះ ឆបោកយកកាបូបលុយ ដោយទាំងលិខិតឆ្លងដែន ហើយគេចខ្លួនបាត់ ធ្វើឲ្យរូបគេមិនដឹងទៅណា គ្មានលុយជាប់ខ្លួនផង ។

ទាំងនេះ គ្រាន់តែសម្តីគាត់ថា ភូត ភ កុហក់យ៉ាងណា ក៏មិនទាន់ដឹងដែរ ខណៈដែលជនជាតិ ចិនមួយចំនួន ប្រើល្បិច គាត់មានមេខ្យល់នាំមកឆ្លងកាត់ប្រទេសវៀតណាម គ្មានលិខិតឆ្លង ដែនទេ បានលួចចូលមកប្រទេសកម្ពុជា ប្រើល្បិចមួយ ដើរប្តឹងប៉ូលិស ថាគាត់បាត់ ឬចាញ់បោកគេ អស់ទាំងខិលិតឆ្លងដែនហើយ ជាឱកាសមាសមួយ អាចជ្រកកោនស្រុកខ្មែរបានបាត់ហើយ ។

តែចំពោះជនជាតិចិនម្នាក់ខាងលើនេះ មិនទាន់ដឹងថា គាត់ចាញ់បោកគេមែន ឬ យ៉ាងណានោះទេ ក្រោយពីប្រទះឃើញក្នុងសភាពបែបនេះ សមត្ថកិច្ចជូននាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែខាងនាយកដ្ឋាន មិនទទួលយក តម្រូវ អនុវត្តការងារតាមឋានានុក្រម រងចាំសម្រេចពីការិយាល័យជំនាញក្រុងភ្នំពេញ ជាមុនសិន ទើបសមត្ថកិច្ចមូលដ្ឋាននាំជូនគាត់ ទៅអង្គុយសំចតនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន សិន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!