ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងៗណាស់ ម៉េចបណ្តោយខ្លួនទៅជាចោរឆក់ អស់ចឹង?

3 ខែ មុន 54 តូ សុផល

បាត់ដំបង៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវ និងឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប នៅចំណុចបូរីគុយហ្សេ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនបានចំនួន៣នាក់កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង វេលាម៉ោង២០និង៣០ ក្រោយពីទទួលបានដំណឹងថាមានករណីឆក់កាបូបជនរងគ្រោះម្នាក់ឈ្មោះ ប៊ី សាវឌី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅសង្កាត់រតនៈ វេលាម៉ោង១និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែល។

ជនសង្ស័យទាំង៣នាក់ឈ្មោះ ១-សុខ លាងឆាយ ភេទប្រុស អាយុ១៤ឆ្នាំ ២-ឈ្មោះ ឯក ពេជ្រវិសាល ភេទប្រុស អាយុ១៤ឆ្នាំ ៣-ព្រំ សុផាត់តាណា ហៅ(មុិច) ភេទប្រុស អាយុ១៥ឆ្នាំ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AC-3459 ចំណែកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ គឺទូរស័ព្ទម៉ាក iPhone 8 ពណ៌ផ្កាឈូក ត្រូវបានប្រគល់អោយម្ចាស់ដើមវិញ។

បច្ចុប្បន្នកម្លាំងនៃការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ