ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានហើយ! មុខសញ្ញាចោរឆក់កាបូបពី ជនបរទេស ប៉ុន្មានថ្ងៃមុន!

3 ខែ មុន 63 តូ សុផល

បាត់ដំបង៖ យោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាចោរឆក់កាបូបជនបរទេសម្នាក់ដែលធ្វើសកម្មភាពកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិព្រែកតាតាន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ ជិន សុភា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ស្ត្រីជនបរទេសដែលត្រូវបានជនសង្ស័យខាងលើឆក់យកកាបូបលុយនោះ ឈ្មោះ ANDAY DENIZYLIN ភេទស្រី អាយុ២៦ឆ្នាំ មកពីប្រទេសទួគី។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាននោះ គឺម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស គ្មានស្លាកលេខ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ