ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុស្វាគមន៍អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអង្គរជាតិ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន

3 ខែ មុន 13 តូ សុផល

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ៦រោជ ខែពិសាខ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ទទួលស្វាគមន៍គណៈ ប្រតិភូចិន ដឹកនាំដោយឯកឧត្តម វ៉ាង យ៉ាជុង WANG YAJUN អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
អន្តរជាតិ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន នៅសណ្ឋាគារសុខា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ មានអ្នកវិនិយោគចិនមករកស៊ី និងវិនិយោគនៅខេត្តព្រះមសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេស ចរណ៍ ។ ខេត្តបានបង្កើតសម្ព័ន្ធភាពជា មួយខេត្ត -ក្រុង នៃប្រទេសចិនចំនួន ១៦ ខេត្ត-ក្រុង ក្នុងនោះមានដូចជា: ខេត្តជាំងស៊ូ ហៃណាន លីវ នីង គួយចូវ ក្រុងណាន នីង អ៊ូស៊ី ធានជីង សួយនីង ឈីវតាវ ជាដើម ។ កិច្ចសហប្រតិ បត្តិការអន្តរជាតិរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន “ហូដូគ្រុប ” នៅឆ្នាំ ២០០៨ ក្រោមអធិបតីភាពសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ផលប្រយោជន៍ខេត្តព្រះសីហនុ រួម ចំណែកកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ច៩ ក្នុងនោះ ៤ទីតាំងកំពុងដំណើរការ មានទុនវិនិយោគចិន ប្រមាណ ៧០ភាគរយ នៃទុនវិនិយោគសរុប ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិមានក្រុមហ៊ុនអាកាសចរណ៍សរុប១១ក្រុមហ៊ុនអន្តរជាតិ៤អាកាសចរណ៍ដែលហោះហើរទៅកាន់គោលដៅខេត្ត- ក្រុង នៃប្រទេសចិនមាន ៦ក្រុម ហ៊ុន បានហោះហើរទៅកាន់ ១៧ខេត្ត -ក្រុង នៃប្រទេសចិន ។

ឯកឧត្តម វ៉ាង យ៉ាជុង WANG YAJUN អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអង្គរជាតិ នៃគណៈកម្មាធិការបក្សកុម្មុយ នីស្តចិន មានប្រសាសន៍ថា នេះជាលើកទី២ ដែលឯកឧត្តម មកដល់ខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបានមកខេត្តព្រះសីហនុ ម្តង រយៈពេល ២ឆ្នាំចុងក្រោយ ខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមានកាដ្ឋានធំៗ និងអគារធំៗកើត ឡើងជាច្រើន ។

ឯកឧត្តមបន្តថា ប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ មានគោលបំណងអនុវត្តនូវកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នឹងគណ:បក្សទាំងពីរ ដើម្បីរឹតចំណង
សាមគ្គីភាព មិត្តភាពចិន និងកម្ពុជា ។ ក្រោមគោលនយោបាយក្រប ខណ្ឌផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រ សមុទ្រ និងគោលនយោបាយចតុកោណ
របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមជឿជាក់ថា រយៈពេល ១០ឆ្នាំ ខាងមុខ ខេត្តព្រះសីហនុនឹងមានការអភិ វឌ្ឍលឿនក្លាយជាទីក្រុងដ៍ធំមួយ នៃប្រទេសកម្ពុជា និងជម្រុញក្រុមហ៊ុនវិនិយោគចិន មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសំណូម ពរឱ្យរដ្ឋបាលខេត្តជួយការពារផលប្រយោជន៍ក្រុមហ៊ុនវិនិយោគចិន ដោយអនុនវត្តតាមផ្លូវច្បាប់កម្ពុជា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!