ព្រឹតិ្តការណ៍ថ្មីៗ

ខេត្តព្រះសីហនុ ប្រារព្ធទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៦

3 ខែ មុន 18 តូ សុផល

ខេត្តព្រះសីហនុ  ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩

អាជ្ញាធរខេត្តព្រះ សីហនុ ប្រារព្ធទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៦ ក្រោមប្រធានបទ « ខ្ញុំស្រ ឡាញ់កាកបាទក្រហមកម្ពុជា » នៅសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះមសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងប្រជាពលរដ្ឋ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញពីសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការស្វែងរកមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់សាខារួមចំណែកចែករំលែកទុក្ខវេទនារបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយឧបទ្ទវ ហេតុនានាបានទាន់ពេលវេលា នូវរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ។

ឯកឧត្តមបានបន្តថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិទទួលស្គាល់តាមរយៈសកម្មភាពមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជា គឺសកលភាព ឯកភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ភាពមនុស្សធម៌ មិនលម្អៀង និងអព្យាក្រឹតភាព ។

ឯកឧត្តម សាយ សំអាល់ មានប្រ សាសន៍ថា ថវិកាដែលចូលរួមឧបត្ថម្ភរបស់សប្បុរសជន ក្នុងទិវាកាកបាទក្រ ហម អឌ្ឍចន្ទក្រហម ៨ឧសភាបានចូលរួមចំណែកយ៉ាងសកម្មភាព នូវការ ចែករំលែកការខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ព្រោះថវិកានេះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅចែករំលែកជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា និងចំគោលដៅប្រកប ដោយតម្លាភាព គណនីយភាព និងតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះធ្វើសកម្មភាពជួយប្រជា ពលរដ្ឋរងគ្រោះ
នៅគ្រប់ទីកន្លែងមានដូច ជា ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយគ្រោះធម្មជាតិ កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា ចាស់ ជរាគ្មានទីពឹង ពិសេសជួយ
ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះ អាយុជីវិតកុមាររងគ្រោះដោយសារជំងឺផ្សេង ។

ថវិកាដែលប្រមូលបានពីទិវាកាក បាទក្រហម ៨ឧសភានេះ ដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាក ការខ្វះ ខាតរបស់ជនរងគ្រោះ ក្នុងគ្រាដែលរងផលប៉ះពាល់ពីឥទ្ធិពល នៃគ្រោះមហន្ត រាយនានា ប្រកបដោយមនោសញ្ចេតនា មនុស្សធម៌ជ្រះថ្លា អាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ។

សូមបញ្ជាក់ថា ក្នុងទិវាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ ប្រមូលថវិកាចំណូលពីគ្រប់សកម្មភាពបានចំនួន ៨២៥.២២៦ ដុល្លារអាម៉េរិក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!