ព្រឹតិ្តការណ៍ថ្មីៗ

កាប់ប្លន់បុរសម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

1 ខែ មុន 62 តូ សុផល

បាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ស្រាវជ្រាវនិងឃាត់ខ្លួនយុវជនម្នាក់ដែលបានធ្វើសកម្មភាពកាប់ជនរងគ្រោះក្នុងគោលបំណងប្លន់យកលុយ។

ជនសង្ស័យឈ្មោះ លូន ថា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិអូរតាញ់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យទទួលបានដំណឹងថា ឈ្មោះ យ៉ម ឈួម ភេទប្រុស អា យុ ៥៩ឆ្នាំ (ជាជនរងគ្រោះ) ទើបតែលក់គោនិងដីស្រែ ជាហេតុ ធ្វើអោយជនសង្ស័យមានគំនិត យកកាំបិតប៉ុនប៉ងកាប់ផ្តាច់.ក ប៉ុន្តែ ជនរងគ្រោះដឹងខ្លួនទាន់គេចផុត ក្បាលចំស្មាស្តាំ រត់ស្រែកអោយភូមិជួយ ចំណែកជនដៃដល់ក៍រត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាក្រោយពីកម្លាំងជំនាញនៃអធិការស្រុកខាងលើឃាតខ្លួនជនសង្ស័យបានក៍បញ្ជូនទៅកាន់ការិយាល័យកំរិតធ្ងន់ស្នងការនគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្ត៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!