ព្រឹតិ្តការណ៍ថ្មីៗ

ឃើញកូនកាំបិត នៅលើកៅអីប្រលាក់សុទ្ធតែឈាម! ប៉េអឹម​ស័ក្តមួយរបួសស្រាល​ នារីរូបស្រស់របួសធ្ងន់ឈាមពេញខ្លូន បន្ទាប់ពីបើករថយន្ត​ដឹកគ្នា​ ទៅបុកក្បាលនាគពុះចែកផ្លូវ​

1 ខែ មុន 739 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្តមួយ​ បើករថយន្តមួយគ្រឿង ម៉ាកកាំម៉ារីហាយប្រ៊ីតដឹកនារីរូបស្រស់សោភា​ម្នាក់ ក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ ខូចខាតរថយន្តខ្ទេចស្ទើរទាំងស្រុង បណ្ដាលឲ្យស្រីរងរបួសធ្ងន់ នឹងម្ចាស់រថយន្តរបួសស្រាល​ ខណៈដែលលេីកៅអីអង្គុយអ្នករួមដំណេីរខាងមុខ​ ឃេីញមានកូនកាំបិតតូចមួយ​ ប្រលាក់ដោយឈាមជាប់កាំបិត​ និងខ្ទាតប្រលាក់ពេញរថយន្តទៀតផង​ តែយ៉ាង ណាមិញ​ អ្នកទាំងពីរបានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ​ ទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅនៅចំណុចស្តុបកាណាឌីយ៉ា(អូឡាំពិក​) លេីកំណាត់ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា​ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ ដឹកនារីម្នាក់រូបស្រស់សោភា​ បេីករថយន្តមួយគ្រឿង​ ម៉ាកកាម៉ារីហាយប្រ៊ីត (Camry Hybrid)​ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AE-6117 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ ទិសដៅពីកើតទៅលិច​ លុះមកជិតដល់ចំណុចកេីតហេតុ​ មិនដឹងថាមានរឿអ្វីនោះទេ​ ស្រាប់តែឃេីញរថយន្តទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកផ្លូវពេញទំហឹង​តែម្ដង បណ្ដាលឲ្យកង់រថយន្តដាច់កាឡេខាងឆ្វេង​ខ្ទេច និងខូចខាតផ្នែកខាងឆ្វេងខ្ទេចយ៉ាងដំណំ​ ហូរហៀរប្រេងម៉ាស៊ីនពេញផ្លូវ​ ហេីយថែមទាំងផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត​ ពោងចេញពី​តាបឡូ​ថែមទៀតផង​ តែសំណាងល្អហើយដែលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មិនបង្កគ្រោះថ្នាក់ទៅដល់អ្នកដ៏ទៃ។

ភ្លាមៗនោះគេឃេីញនារីរូបស្រស់សោភា មានឈាមហូរជោកខ្លួន​ រងរបួសធ្ងន់​ មិនដឹងថានាងត្រូវបោកជាមួយកញ្ចក់រថយន្ត​ ឬក៏យ៉ាងណានោះទេ​ ព្រោះឃេីញមានកូនកាំបិតតូចមួយ​ មានឈាមប្រលាក់ជាប់កាំបិត​ និងខ្ទាតប្រលាក់ពេញរថយន្តផងដែរ តែត្រូវបានអ្នកបេីករថយន្តដែលរងរបួសស្រាល​ ប្រញាប់ប្រញាល់​ចុះពីលេីរថយន្តនាំនារីដែលរបួសធ្ងន់​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់ទៅ។

យ៉ាងណាមិញ​ នៅក្នុងរថយន្ត​ ដែលមេីលតាមកញ្ចក់រថយន្តបាន​ ឃេីញមាន ឯកសណ្ឋានអាវុធហត្ថឈ្មោះ ចាន់ រិទ្ធតុលាភក្តី ពាក់ស័ក្ត១ អត្តលេខ​២៤៥១៦៩ នៅជាប់កៅអីអង្គុយរបស់អ្នកបេីកបរ​ និងមាន​ស្លាកអក្សរ​ អ.ហ​ នៅជាប់កញ្ចក់រថយន្តផ្នែកខាងឆ្វេង ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌ៧មករា ប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ ចុះមកវាស់វែង​ និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំដោះស្រាយ​លេីការខូចខាត​ទ្រព្យសម្បត្តិ​សារធារណៈ​របស់រដ្ឋ​តាមផ្លូវ​ច្បាប់៕ ដោយបងម៉េង​!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!