ព្រឹតិ្តការណ៍ថ្មីៗ

ម្តាយ និងកូនស្រី ក្លាយជាឃាតករ ត្រឹមលុយ១ម៉ឺនរៀល(វីដេអូ)

5 ខែ មុន 7509 តូ សុផល

រាជធានីភ្នំពេញ៖​ នេះជារឿងដ៏សែនហួសចិត្តមួយ​ ដោយសារតែស្ត្រីជាប្រពន្ធសុំលុយប្តី១ម៉ឺនរៀល​ មិនបានក៏កើតទៅជាហឹង្សា​ រហូតឈានដល់ការកាប់​ និងចាក់សំលាប់​ ប្តី​ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម​ ។

ដែលហេតុការកាប់សំលាប់នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២៤​ ខែឧសភាឆ្នាំ២០១៩​ និងបង្កអោយមានការភ្ញាកផ្អើលនៅវេលាយប់ថ្ងៃដដែល​ នៅក្នុងបន្ទប់ជួលមួយកន្លែង​ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។

សពមានឈ្នោះ​ គឹម​ យ៉ត​ ហៅ​ គឹម សីហា​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរបុគ្គលិក អចលនទ្រព្យ​ មានទីលំនៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ មានប្រពន្ធឈ្មោះ ​ង៉ូយ​ សុម៉ារី​ ភេទស្រីអាយុ២០ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅជាមួយប្តី (ជនដៃដល់)​ និងម្តាយក្មេក ឈ្មោះ​ គង់​ ធីតា​ ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ មុខរបរកាត់ដេរនៅផ្ទះ​ ទីលំនៅ​ សង្កាត់ទន្លេរបាសាក់​ ខណ្ឌចំការមន ​(ជនដៃដល់)​ ។

បើតាមចំលើយសារភាពរបស់ជនដៃដល់ជាប្រពន្ធអោយដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានសុំលុយប្តី១ម៉ឺនរៀលទៅទិញអីហូប​ តែប្តីមិនអោយ​ ហើយថែមទាំងស្ទុះមកច្របាច់ករូបគាត់ថែមទៀតផង​ ។

ភ្លាមៗនោះគាត់ក៏បានស្រែកហៅម្តាយដែលទើបតែមកស្នាក់នៅជាមួយបាន២ថ្ងៃ​ ដើម្បីអោយជួយចាប់ប្តីចេញ​។ គាប់ជួនពេលនោះ ម្តាយដែលកំពុងធ្វើម្ហូបក្នុងដៃកាន់កាំបិត​ ក៏ស្ទុះមកកាប់កូនប្រសារ (ប្តី) ​មួយកាំបិទចំកញ្ចឹងក​ បណ្តាលអោយទន់ជង្គង់ដួលលើឥដ្ឋ​ ។

ប្រភពដដែលបន្តទៀតថា​ ឃើញប្តីទន់ជង្គង់ដួលរូបគាត់(ប្រពន្ធ)​ បានយកខ្សែភ្លើងចងដៃប្តី​ និងយកកូនកាំបិតចាក់២កាំបិតថែមទៀត បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម​ ។ បន្ទាប់ពីឃើញប្តីស្លាប់ហើយ​ ម្តាយនិងកូនក៏បានយកថង់ច្រកសព​ និងរុំភួយទុកសពចោលក្នុងផ្ទះរួចចាក់សោរបន្ទប់ជួលចោល​ គេចខ្លួនទៅផ្ទះម្តាយនៅខណ្ឌចំការមន​ ។

ពេលទៅដល់ផ្ទះនៅចំការមន​ម្តាយបានរៀបរាប់ដំណើររឿងសំលាប់កូនប្រសារ​ អោយប្តីស្តាប់​ ទើបប្តីបានពន្យល់ប្រាប់ប្រពន្ធអោយចូលមកសារភាព​ ។

ក្រោយពេលចូលខ្លួនមកសារភាព​ សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសព​ និងយកសពមកតំកល់ទុកនៅវត្តទឹកថ្លា​ ។ ដោយឡែកជនដៃដល់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសុំណុំរឿងដើម្បីកាត់ទោសតាមច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ