ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែបើកទ្វាទៅ​ឃើញ រត់ចេញមកវិញ ស្រែកឆោឡោ​ផ្អើលពេញភូមិ​

5 ខែ មុន 116 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រាន់តែបើកទ្វាទៅ​ឃើញ រត់ចេញមកស្រែកឆោឡោ​ផ្អើលពេញភូមិ​ ខណៈដែលឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួនមិនដឹងតាំងពីពេលណា ទេីបរាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះមកពិនិត្យមើលទាំងយប់​ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​ជិត៧យប់​ ថ្ងៃសុក្រ​ ទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​ នៅខាងក្រោយមន្ទីរពេទ្យ​សម្ភពក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ១​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សពជនរងគ្រោះមានឈ្មោះ​ កុសល​ ពិសី​ អាយុ២៧ឆ្នាំ សព្វថ្ងៃរស់នៅជាមួយអ៊ុំ មុខរបរមើលការខុសត្រូវផ្ទះជួលរបស់អ៊ុំខ្លួន​ នៅចំណុចខាងក្រោយមន្ទីរពេទ្យក្បាលថ្នល់​ ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតអ្នកជិតខាង បានឃេីញបុរសខាងលើ មិនដឹងនិយាយទូរស័ព្ទជាមួយអ្នកណាទេ ដោយទឹកមុខក្រៀមក្រំ ហើយអ្នកជិតខាងបានគិតថា ទំនងជាមានវិបត្តិអ្វីមួយទេីបមិនហ៊ានសួរនាំ​អ្វីទេ​ ។

លុះមកដល់ម៉ោង៦ល្ងាចថ្ងៃដដែលនេះ ស្រាប់តែនារីម្នាក់ឈ្មោះ​ ចិត្តា​ ភេទស្រី​ អាយុ២២ឆ្នាំ​ មុខរបរសិស្ស​ បានបេីកទ្វារមកឃើញបុរសខាងលេីបានចងកសម្លាប់ខ្លួន លេីដើមខ្នុរ​ស្លាប់បាត់ទៅហើយ​ មិនដឹងតាំងពីម៉ោងប៉ុន្មានទេ ទើបមានការភ្ញាក់ផ្អើល​ឆោឡោពេញភូមិ​ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ធានប៉ុស្តិ៍ចាក់អង្រែលេី​ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុខាងលើ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​ផ្ទះ​កើតហេតុ និង ធ្វើការ​ត្រួតពិនិត្យ និង កោសលវិច្ច័យ​ទៅលើ​សាកសព​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា នាង​ពិតជា​បាន​ស្លាប់ ដោយសារ​តែ​ការចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន ពិតប្រាកដ​មែន ទើប​ប្រគល់​អោយក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕ ដោយបងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ