ព្រឹតិ្តការណ៍ថ្មីៗ

ដឹកភ្ញៀវចេញពី Naga World ត្រូវLexus បុក

1 ខែ មុន 51 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាង​ រថយន្ត​ Starex បើកបរដោយបុរសម្នាក់​ដឹកភ្ញៀវចេញពី​ Naga World ត្រលប់ទៅផ្ទះវិញ​ ខណៈពេលកំពុងឈប់រងចាំស្តុប ស្រាប់តែមានបុរសម្នាក់​ បើករថយន្តស៊េរីទំនើប LEXUS GX470 ខ្វះការប្រុងប្រយ័ត្ន​ មកបុកពីក្រោយរថយន្តចំហៀងខាងស្ដាំ​ បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង​ ភ្លាមៗម្ចាស់រថយន្តទាំងពីរគ្រឿង​ បានចុះមកដោះស្រាយគ្នា​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលាម៉ោង​ជិត០១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី២៥ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចស្តុបស្ថានទូតរុស្សី លើផ្លូវព្រះសុធារស កែងផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីម្ចាស់រថយន្តរងគ្រោះ​ បានរៀបរាប់ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ រូបគាត់បានបើករថយន្ត​មួយគ្រឿង ម៉ាក Starex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AY-2814 ដឹកភ្ញៀវចេញពី Naga World ត្រលប់ទៅផ្ទះវិញ​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកេីតមកលិច​ លុះមកដល់ចំណុចស្តុបស្ថានទូតរុស្សីជាកន្លែងកើតហេតុ​ ខណៈពេលដែលកំពុងឈប់រងចាំស្តុប ស្រាប់តែមានបុរសម្នាក់​ បើករថយន្តស៊េរីទំនើបមួយគ្រឿង​ ម៉ាក​ LEXUS GX470 ពណ៍ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AA-1907 ក្នុងល្បឿនយ៉ាងលឿន​ មិនប្រយ័ត្ន​ ក៏ជ្រុលបុកចំពីក្រោយចំហៀងខាងស្ដាំពេញទំហឹង​ បណ្តាលអោយ​រថយន្តរបស់គាត់​ រងកាខូចខាតផ្នែកខាងក្រោយចំហៀងខាងស្ដាំយ៉ាងដំណំ និងរថយន្ត LEXUS រងកាខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ​ តែម្ចាស់រថយន្ត LEXUS បានចុះមកធ្វើការដោះស្រាយគ្នា​ និងបើករថយន្តទាំងពីរគ្រឿង អែបចិញ្ចើមផ្លូវ​មកចតនៅមុខ​សណ្ឋាគារ​អនមិន រួចធ្វើការចរចារគ្នា​ និងមានសមត្ថកិច្ចល្បាតប៉ុស្តិ៍ទន្លេបាសាក់ចុះមកផងដែរ។

បច្ចុប្បន្នក្រោយកេីតហេតុ​ ម្ចាស់រថយន្ត LEXUS GX470 យល់ព្រមយករថយន្ត Starex ទៅយានដ្ឋាន​ ដើម្បីអោយជាងជួសជុលអោយ​ ហើយតម្លៃអស់ប៉ុន្មាននោះ​ ម្ចាស់រថយន្ត LEXUS ជាអ្នកចេញចំណងអោយទាំងស្រុង​ និងធ្វើកំណត់ហេតុ​នៅចំពោះមុខសមត្ថកិច្ច​ ដើម្បីបញ្ចប់រឿង​នៅកន្លែងកើតហេតុ​តែម្ដង៕ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!