ព្រឹតិ្តការណ៍ថ្មីៗ

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខណ្ឌ រយៈពេល៨ថ្ងៃដែល គ ជ ប បានកំណត់ ត្រូវបានបញ្ចប់ថ្ងៃនេះ

3 ខែ មុន 27 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខបានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្ដិ ទី៣​ ឆ្នាំ២០១៩​ នៅមន្ទីរបក្សខណ្ឌសែនសុខ រាជធានីភ្នំពេញ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការបក្សខណ្ឌ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារចុះជួយខណ្ឌ សង្កាត់ សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ សមាជិកគណកម្មាធិការបក្សខណ្ឌ ប្រធាន អនុប្រធានគណបក្សសង្កាត់ទាំង៦ បេក្ខភាពក្រុមប្រឹក្សាខណ្ឌពេញសិទ្ធ និងបម្រុង។

បន្ទាប់ពីថ្លែងសុន្ទរកថាបិទយុទ្ធនាការឃោសនា របស់ឯកឧត្តមប្រធានគណអធិបតី អង្គពិធីបានធ្វើការដង្ហែរក្បួនដោយប្រើមធ្យោបាយ រថយន្ត និងម៉ូតូ សរុបអ្នកចូលរួម២០០នាក់ តាមកំណាត់ផ្លូវលេខ១០១៩ (ភ្នំពេញ ហាណូយ) ចាប់ពីទីស្នាក់ការគណបក្សខណ្ឌសែនសុខ ដល់ស្នាក់ការគណបក្សសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ