ព្រឹតិ្តការណ៍ថ្មីៗ

​គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ដង្កែក្បួនឃោសនា​ថ្ងៃចុងក្រោយ​ និងអបអរសាទរ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣

3 ខែ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ អបអរសាទរពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនិងដង្កែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ​ នៃយុទ្ធនាការឃោសនាបោះឆ្នោត​ រេីសរេីសក្រុមប្រឹក្សារាជធានី​ភ្នំពេញ​ ក្រុមប្រឹក្សាខណ្ឌ​ អាណត្តិទី៣​ ឆ្នាំ​២០១៩-២០២៤​ និងបានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិកសមាជិកាបក្ស ទាំង០៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជយ ដែលរៀបចំនៅមជ្ឍមណ្ឌល មង្គលឧត្ដម ផ្លូវ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ នាវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃ​សុក្រ​ ៦រោច​ ខែ​ពិសាខ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ​ ។

ដោយមានការចូលរួមពីលោក​ ពេជ្រ​ កែវមុនី​ ​ប្រធានគណៈកម្មការ​គណបក្សខណ្ឌ​មានជ័យ, លោក​ អែម​ សុខលាង​ អនុប្រធាន​ប្រចាំការ​, លោក​ ឡុង​ ង៉ែត​ អនុប្រធាន​គណបក្ស, លោក​ ឌី​ រ័ត្នខេមរុណ​ អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១, លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២​, និងលោក​ មា​ សុភាព​ អនុប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម, និងលោក​ ល័ក្ខ​ រ៉ាវុធ​ អនុប្រធាន​មន្ទីរ​បក្សខណ្ឌ​មានជ័យ​, រួមនឹងសមាជិកក្រុមគណៈកម្មាធិការបក្សខណ្ឌមានជ័យ ប្រធាន​គណបក្សសង្កាត់ជាង ៦០០នាក់ ក្នុងមធ្យោបាយចូលរួមហែរក្បួនមាន រថយន្ត តូចធំចំនួន៤០គ្រឿង ម៉ូតូចំនួន១០៥គ្រឿង ។

ក្រោយពីបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា បក្សរួចមក នៅវេលាម៉ោង០៨:១០នាទីនាថ្ងៃខែឆ្នាំដដែល ពិធីក៏ចាប់ផ្ដើមហែរឃោសនារកសម្លេងគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី និង ខណ្ឌ អាណត្តិទី០៣ ឆ្នាំ២០១៩-២០២៤ គឺចាប់ផ្តើមចេញពីមជ្ឍមណ្ឌល មង្គលឧត្ដម តាមផ្លូវ ៣៧១ ដល់គល់ស្ពានដែកពីត្បូងទៅជើងដល់ស្ពានអាកាសស្ទឹងមានជយ័បត់ស្ដាំតាមផ្លវ៣៧១ ដល់ស្តុបផ្លូវ៦០ម៉ែត្រ បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រដល់មុខក្រុមហ៊ុនម៉ែកសុឺដេដបត់ឆ្វេងចូលតាមផ្លូវលោកតាហ៊ុននាង (ផ្លូវ៣០ម៉ែត្រ)ក្នុសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែ ក្រោម ក៏បំបែកទៅតាមសង្កាត់រៀងៗខ្លួនតាមសង្កាត់ទាំង០៧ ។

សូមបញ្ជាក់ថា​ ថ្ងៃនេះជាថ្ងៃចុងក្រោយ​ យុទ្ធនាការឃោសនាបោះឆ្នោត នៅតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌនីមួយៗ​ ដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត​ ជ្រើសរើស ក្រុមប្រឹក្សា រាជធានី-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បើតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ។

ជាមួយគ្នានេះគ.ជ.ប បានបញ្ជាក់ថា ការឃោសនារបស់គណបក្សនយោបាយគឺចាប់ពីម៉ោង៦ និង០០នាទីព្រឹក ដល់ម៉ោង១០ និង០០នាទីយប់ ។ ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២:០០ថ្ងៃត្រង់ ដល់ម៉ោង២:០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា ៕​ (ទាំងស្រុងដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ