ព្រឹតិ្តការណ៍ថ្មីៗ

ត្រឹមតែមួយតំបន់ព្រៃការពារ​រកឃើញអន្ទាក់ដាក់សត្វចំនួន​109,217 អន្ទាក់​

3 ខែ មុន 43 តូ សុផល

ត្រឹមតែមួយតំបន់ព្រៃការពារ​រកឃើញអន្ទាក់ដាក់សត្វចំនួន​109,217  អន្ទាក់​ ដែលមន្ត្រីឧទ្យានុរក្សរកឃើញ ព្រោះវាជាអន្ទាក់ដែលសំលាប់សត្វរាប់រយក្បាលដែលរស់នៅក្នុងព្រៃ​ ខ្សែហ្វ្រាំងកង់​ ខ្សែកាប់តូចទាំងនេះអាចសំលាប់សត្វធំៗ​ សត្វខ្លា​ ដំរីបានយ៉ាងងាយ​។ អន្ទាក់ទាំងនេះត្រូវបានរាយពាសពេញព្រៃ​ក្នុងប្រទេសកម្ពុជា​ វៀតណាម​ ថៃ​ ឡាវ​ ដែលបន្តិចទៀត​ប្រហែលជាមានតែព្រៃតែគ្មានសត្វនោះទេ ​“empty forests”។

ក្នុងរយៈពេល5ឆ្នាំមកនេះ​ ក្រុមអភិរក្សាព្រៃបានដោះអន្ទាក់ចេញបានចំនួ​ន 75,295អន្ទាក់​ ដែលពួកប្រម៉ាញ់សត្វបានដាក់​ ហើយនៅមានច្រេីនរាប់មិនអស់ទៀតដែលគេដាក់ពាសពេញព្រៃ​ សត្វខ្លះជាប់អន្ទាក់រងរបួស​ ដែលខាងអភិរក្សជួបយកទៅព្យាបាល​ទាន់ពេល​ តែសត្វខ្លះទៀតជាប់អន្ទាក់រាប់ខែក៏មានរហូតសល់តែសាកសពរឺគ្រោងឆ្អឹងដែលក្រុមអភិរក្សបានឃើញ។

ប្រភពដេីម : The Guardian News
ដកស្រង់បន្តពី​ :​ Aplus Cooc

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ