ព្រឹតិ្តការណ៍ថ្មីៗ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ រៀបចំមិទ្ទេញ និងហែរបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិ៣ ឆ្នាំ២០១៩

4 ខែ មុន 26 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនបេញ បានប្រារព្ធមិទ្ទិញ និងហែរបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណតិ្តទី៣ ឆ្នាំ២០១៩-២០២៤ របស់ គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌដូនពេញ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ និង ឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ លោក ហែម អាន ប្រធានគណបក្សខណ្ឌ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារខណ្ឌ សង្កាត់ទាំង១១ បេក្ខជនក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិកសមាជិកាគណៈកម្មាធិការគណបក្សខណ្ឌសង្កាត់ទាំង១១ ក្រុមប្រឹក្សាសង្កាត់ជាអង្គបោះឆ្នោត ប្រធានសាខាបក្សភូមិ និង យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សរុបចំនួន ៦០០នាក់ ក្នុងនោះមាន រថយន្តចំនួន២០គ្រឿង និងម៉ូតូចំនួន២០០គ្រឿង ដោយបានដង្ហែតាមតម្រាយផ្លូវរួមមាន៖ ចេញពីមុខមន្ទីរបក្សខណ្ឌ ផ្លូវលេខ៩០ ទៅមហាវិថីព្រះមុន្នីវង្ស បត់ស្តាំដល់រង្វង់មូលគួចកាណុង ត្រង់តាមផ្លូវលេខ៧៤ ទៅផ្លូវព្រះស៊ីសុវត្ថិ បត់ស្តាំរហូតដល់ផ្លូវលេខ១៥៤ បត់ស្តាំមកដល់ផ្លូវប៉ាស្ទ័រ(៥១) បត់ឆ្វេងដល់ផ្លូវព្រះសីហនុ បត់ស្តាំរហូតដល់ផ្លូវត្រសក់ផ្អែម បត់ស្តាំរហូតដល់ផ្លូវលេខ១៣៦ បត់ស្តាំតាមផ្លូវលេខ៥៣ រហូតដល់ផ្លូវភ្លោះ(ក្រមួនសរ) បត់ស្តាំដល់ផ្លូវព្រះនរោត្តម បត់ឆ្វេងដល់រមណីយដ្ឋានវត្តភ្នំ និងបានរំសាយក្បួនទៅតាមសង្កាត់រៀងខ្លួនៗ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ