ព្រឹតិ្តការណ៍ថ្មីៗ

ស៊ីចុករួច លួចថតរូបអាសអាភាសទុក ហើយឆាតគំរាមតាម Facebook

3 សប្តាហ៍ មុន 178 តូ សុផល

ខេត្តកណ្តាល៖ ឃាត់ជនសង្ស័យម្នាក់ ករណី គំរាមកំហែងហែកកេរ្ដិ៍ កាលពីវេលាម៉ោង១៥ និង ០០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩

នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មេផ្ទះ។

ជនសង្ស័យ ឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ដែលប្រើអាខោនFacebook ៖

១.ឈ្មោះ ចង់បានប្ដីណាស់
២.ឈ្មោះ ចំរើន ស៊ីណា
៣.ឈ្មោះ ទឹក ហូរមិនហត់

វត្ថុតាងចាប់យក ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSAMSUNG (Galaxy Grand MaX) ។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃមិនចាំ ខែ កុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានបើក Facebook លេងស្រាប់តែមានអាខោន Facebook ឈ្មោះទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ ហើយម្ចាស់អាខោននោះបានឆាតមកនិយាយគ្នាលេងបានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចំរើន ( Facebookទឹកហូរមិន ហត់ ប្តូរឈ្មោះទៅដាក់ឈ្មោះ ចំរើន ស៊ីណា) បានសុំស្រឡាញ់ជនរងគ្រោះ ហើយជនរងគ្រោះបាននិយាយថា បើស្រឡាញ់មកជួបសិនមកចាំស្រឡាញ់គ្នា។

ថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង ០០នាទី ឈ្មោះ មាស ចំរើន បានមកជួបជនរងគ្រោះនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មកជនរងគ្រោះបានជូនឈ្មោះនេះទៅដេកផ្ទះ សំណាក់តែម្នាក់ឯងទេ។

លុះព្រឹកឡើងជនរងគ្រោះបាននាំឈ្មោះ មាស ចំរើនទៅលេងបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ ហើយជនរងគ្រោះបានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេល ដេកនៅជាមួយគ្នា ឈ្មោះ មាស ចំរើន តែងតែលួចថតរូបភាព អាសអាភាស ជនរងគ្រោះដេក ដោយមិនឲ្យជនរងគ្រោះដឹងខ្លួនឡើយ។

ក្រោយមកទើបដឹងថាដឹងថា ឈ្មោះ មាស ចំរើន មានប្រពន្ធកូនហើយ ទើបជនរងគ្រោះបានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែងបង្ហោះរូបអាស អាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook និងផ្ញើរូបភាពទាំងនោះឲ្យពួកគេមើលថែមទៀតផង។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មាស ចំរើន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យជនរងគ្រោះ ខ្មាសគេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ ។
ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!