ព្រឹតិ្តការណ៍ថ្មីៗ

កុមារម្នាក់លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធម៌

2 ខែ មុន 29 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីលង់ទឹកស្រះបានកើតឡើង១លើកបណ្តាលឲ្យកុមារា ម្នាក់ស្លាប់យ៉ាងអាសូរ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖កុមារ រងគ្រោះឈ្មោះ វាសនា សុធារ៉ា ភេទប្រុស អាយុ៦ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ប្រភពបានបន្តថា៖មុនពេលកើតហេតុ កុមាររងគ្រោះនាំគ្នាលេងបាល់ ស្រាប់តែបាល់នោះធ្លាក់ចូលទឹកស្រះខាងក្រោយផ្ទះ ក៍ចុះទៅរើស រអិលធ្លាក់ទឹកផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋចុះជួយសង្គ្រោះ ប៉ុន្តែជាអកុសល កុមារ រងគ្រោះបានស្លាប់បាត់បង់ជីវិតហើយទំរាំតែរកឃើញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចអះអាងជាករណីនេះលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៍ប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!