ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់ផ្តាច់ជីវិតម្តាយ កូន២នាក់នៅក្បែររងរបួស ខណៈឈរចាំប្តីចុះទៅនេសាទ

3 សប្តាហ៍ មុន 35 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង ០០នាទី នៅចំនុចមាត់បឹងត្រពាំងជោស្ថិតនៅភូមិឈើទាលទី២ ឃុំពាមជីលាំងស្រុកត្បូងឃ្មុំ មានករណីគ្រោះធម្មជាតិ (រន្ទះបាញ់)បណ្ដាលអោយ ស្លាប់មនុស្សម្នាក់ និងរងរបួស ក្មេងតូច២នាក់។

ប្រភពប្រាប់ថា នៅវេលាកើតហេតុខាងលើ ឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ២៩ឆ្នាំ ជាតិឥស្លាម រស់នៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បាននាំប្រពន្ធឈ្មោះ ម៉ាន ស៊ាសអាយុ២៥ឆ្នាំ និងកូនស្រីចំនួន២នាក់ទៅនេសាទត្រី (បង់សំណាញ់) នៅចំនុចខាងលើ ពេលទៅដល់ ឈ្មោះសាន់ ម៉ាន ជាប្ដីបានចុះទៅលើកលប ហើយប្រពន្ធ និងកូននៅមាត់បឹងក្រោមដើមរាំងខណ:នោះក៌មានខ្យល់និងភ្លៀងធ្លាក់មកស្រាប់តែរន្ទះបាញ់មកត្រូវប្រពន្ធ និងកូនតូចដែលនៅឈរចាំខាងលើតែម្ដងបណ្ដាលឲ្យស្លាប់ប្រពន្ធនៅនិងកន្លែង រីឯកូនពីរនាក់រងរបួសស្រាល។

ជនរងគ្រោះទី១ ឈ្មោះ ម៉ាន ស៊ាស ភេទស្រីអាយុ២៥ឆ្នាំជាតិឥស្លាម (ស្លាប់) មានស្នាម របួសជាំខ្មៅពាសពេញខ្លួន និង របកដាច់ស្បែកលើដើមទ្រូងមួយកន្លែង ,គល់ចង្កេះមួយកន្លែង និង ខ្លោចសក់ក្បាល។

ទី២ ឈ្មោះ ម៉ាន អាំម៉ី ភេទស្រីអាយុ៩ឆ្នាំ (របួសស្រាល) របួសខ្នង។
ទី៣ ឈ្មោះម៉ាន ស្រីមី ភេទស្រីអាយុ១ឆ្នាំ (របួសស្រាល) មានស្នាមក្រហមម្រាមដៃ។

ក្រោយទទួលព៌តមានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំងចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយរន្ទះបាញ់ពិតមែនពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទ័ណ្ឌ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!