ព្រឹតិ្តការណ៍ថ្មីៗ

កុមារីពិការដៃជើងពីកំណើត ស៊ិន​ ស្រី ហង្ស​ គោរពថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ដែលបាន​ផ្តល់អំណោយ​ និងឧបត្ថម្ភការសិក្សារហូតរៀនចប់ថ្នាក់ទី​ ១២

3 ខែ មុន 59 តូ សុផល

(ភ្នំពេញ)​ ៖​ ដោយក្តីអាណិតអាណូរ​ និងមេីលឃេីញថា​ កុមារី​ម្នាក់​ជាមនុស្សពិការដៃជេីងពីកំណេីតហេីយ​ព្យាយាមតស៊ូ​រៀនសូត្របានពូកែផងនោះ​

នៅថ្ងៃព្រហស្បតិ៍​ ៥រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ២៣​ ខែឧសភា​ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះ​សំណាល​ និងផ្តល់អំណោយមនុស្សធម៌ជូនកុមារី​ ស៊ិន​ ស្រីហង្ស​ អាយុ​ ១៧ឆ្នាំ​ ជាសិស្សពូកែរៀនថ្នាក់ទី​ ១១​ នៃវិទ្យាល័យសំឡូត​ ខេត្តបាត់ដំបង​។

ក្នុងឱកាសជួបសំណេះសំណាល​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះ​ ស្រីហង្ស​ ដែលមានចិត្តតស៊ូ​ ជម្នះគ្រប់ឧបសគ្គ​ ដេីម្បី​បានរស់រានមានជីវិត​ និងសិក្សារៀនសូត្របានពូកែដូច​មនុស្សធម្មតាដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តាំផ្ញេីលេីកទឹកចិត្តដល់​ ស្រីហង្ស​ ឱ្យបន្តអត់ធ្មត់​ តស៊ូ​ ប្រឹងប្រែង​រៀនសូត្របន្ថែមទៀត រហូតដល់បញ្ចប់ថ្នាក់ខ្ពង់ខ្ពស់ដេីម្បីអនាគតភ្លឺស្វាង។ ជាមួយនឹងអំណោយជាស្បៀង​ សម្ភារ​ និងថវិកាមួយចំនួន​ដេីម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ នៅបានឧបត្ថម្ភថវិកា​សម្រាប់ការសិក្សារហូតបញ្ចប់ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ទៀតផង។

ជាមួយគ្នានេះ​ កុមារី​ ស៊ិន​ ស្រីហង្ស​ និងម្តាយបង្កេីត​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលមានក្តីមេត្តា​ ករុណា​ លេីកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹមចំពោះ​អ្នកដែលជួបទុក្ខលំបាក​។ ស្រីហង្ស​ សូមសន្យានិងប្តេជ្ញាខិតខំរៀនសូត្រឱ្យពូកែ​ ប្រណិប័តន៍​ឪពុកម្តាយ​ ចាស់ព្រឹទ្ធាចារ្យ​ លោកគ្រូអ្នកគ្រូ​ និងធ្វេីជាគំរូល្អដល់ជនពិការ​កាយសម្បទា​ដទៃទៀតនៅក្នុងសង្គម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!