ព្រឹតិ្តការណ៍ថ្មីៗ

បរទេស អរគុណពលរដ្ឋខ្មែរ​ ព្រោះចោរឆក់ទូរស័ព្ទ​យកទៅបាត់​ ហើយបានបុរសចិត្តល្អ​ហៅឡើងជិះឡានជាមួយ​ ដេញតាមចោរ​ ជិះរត់ទាំងភ័យស្លន់ស្លោ​ បុករបងផ្ទះ

5 ខែ មុន 39 តូ សុផល

ភ្នំពេញ​៖​ ជនបរទេសមួយរូប​ ទើបតែមកលេងប្រទេសកម្ពុជាយើងថ្ងៃដំបូង ហើយឈរនិយាយទូរស័ព្ទ​ ខ្វះការប្រុងប្រយ័ត្ន​ ជនសង្ស័យ​២នាក់​​ ត្រូវបានម្ចាស់ទូរស័ព្ទ និងប្រជាពលរដ្ឋ ចាប់ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក Oppo បានសម្រេច កាលពី​វេលាម៉ោង​០២:១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា​ ឆ្នាំ២០១៩​ ត្រង់​ចំណុច​មុខហាងមួយកន្លែង តាមបណ្ដោយ​ផ្លូវ​៥១ វិថី(ប៉ាស្ទ័រ) កែងនិងផ្លូវ២៧៨ ស្ថិត​ក្នុង​សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ​ទាំងពីរនាក់​​មាន​ឈ្មោះ​ ជី ម៉ាប់ អាយុ២៥ឆ្នាំ ជាអ្នកឆក់ជិះពីក្រោយ ចំណែកអ្នកបើកម៉ូតូដែលរងរបួសមានឈ្មោះ សម្បត្តិ អាយុជាង៣០ឆ្នាំ បានប្រើប្រាស់មធ្យោបាយម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-0122 ។ ចំណែកជនបរទេសរងគ្រោះម្ចាស់ទូរស័ព្ទមានឈ្មោះ ខេ វិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិស្វីស ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅជិតផ្សារបឹងកេងកង ទេីបតែមកលេងកម្ពុជាថ្ងៃដំបូងហើយ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសរងគ្រោះ ជាជនជាតិស្វីស ​កំពុងឈរនិយាយទូរស័ព្ទនៅលើកំណាត់​ផ្លូវ៥១ ភ្លេចខ្លួន​ ស្រាប់តែលេចមុខ​ជនសង្ស័យ​២នាក់ ​ជិះម៉ូតូ​​ឌុបគ្នាមកពី​ក្រោយ​ រួចក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​​មួយ​គ្រឿង ​ម៉ាក Oppo F11-Pro ពី​ដៃជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូរត់ទៅទិសខាងជើង។

ប្រភពបន្តថាភ្លាមៗ​នោះ ​ក៏មានបុរសម្នាក់​ ដែលជាពលរដ្ឋចិត្តល្អឃេីញហេតុការណ៍ពីចម្ងាញ​ ហៅបុរសរងគ្រោះឡើងលើរថយន្ត Pirus របស់គាត់​ ហេីយប្រដេញតាមជនសង្ស័យដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសបរទេសនោះ រហូតដល់ផ្លូវ១០៩ ខាងក្រោយអូរតែលញ៉ូវយ៉ក កែងផ្លូវ៥១ ជាប់របងសាលារៀនវត្តកោះ ជនសង្ស័យភ័យស្លន់ស្លោរផ និងបើកម៉ូតូលឿនពេក ក៏ទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង​ ហោះផ្លោងបោកផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យដួលរងរបួស បែកមុខបែកមាត់ ហើយក៏ឃើញជ្រុះប្រដាប់កាច់កម៉ូតូចំនួន២ដើមផងដែរ ភ្លាមនោះជនសង្ស័យដែលជាអ្នកធ្វេីសកម្មភាព​ ជិះពីក្រោយ រហួសស្រាល បានស្ទុះបម្រុងរត់​គេចដែរ​ តែត្រូវបានប្រពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជេីង​ និងដកហូត​ទូរសព្ទ័ដៃ​របស់ជនរងគ្រោះបានមកវិញ​ តែទូរស័ព្ទខូចខ្ទេចបាត់ទៅហេីយ។

តែយ៉ាងក៏ដោយ​ បុរសបរទេសម្ចាស់ទូរស័ព្ទ​ និងអ្នកជួយបកប្រែ​សមាជិក​អង្គការ​កុមារកម្ពុជា បានថ្លែងអំណរអរគុណ​ ឥតឧបមារឱបបុរសម្ចាស់រថយន្ត PIRUS ចិត្តល្អ​ គ្រាន់តែឃើញហេតុការណ៍នោះភ្លាម ហៅគាត់ឡេីងជិះរថយន្ត​ បេីកប្រដេញតាមជនសង្ស័យដែលធ្វេីសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ រួចជិះគេចខ្លួន​ រហូតដល់ផ្លូវ១០៩ កែងផ្លូវ៨១ ខាងជេីងវិទ្យាល័យ​វត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ ដែលបង្ហាញពី​ទឹកចិត្ត​ដ៏គួរអោយគោរពមួយ​ របស់ប្រជាជនខ្មែរ​។

បុរសបរទេសម្ចាស់ទូរស័ព្ទ​បានផ្ញើសារជាការកោតសរសេីដ៏មានអត្ថន័យមួយ​ សម្រាប់ប្រទេសកម្ពុជាថា ទោះបីមានរឿងនេះកេីតឡេីង​ចំពោះគាត់ក៏ដោយ តែរូបគាត់ពិតជាអរគុណប្រជាជនខ្មែរដែល​សហការគ្នាជួយចាប់ចោរ​ឆក់ទូរស័ព្ទ​របស់គាត់​ គាត់សរសេីរទៀតថា នេះមិនដល់១០នាទីទេ គឺឃេីញមានប៉ូលិស​មកភ្លាមៗ​ និងក្រុមអ្នកសារព័ត៍មានថែមទៀតផង​ ពិតជាលឿន​មែន ហេីយជាពិសេសអរគុណម្ចាស់រថយន្ត Pirus យ៉ាងខ្លាំង​ ដែលចាត់ទុកជា Hero សម្រាប់គាត់​ ទាំងនេះជាការផ្តល់នូវកម្លាំងចិត្តដែលមិនអាចបំភ្លេចបានពីសំណាក់ប្រជានជនកម្ពុជា ជាចុងក្រោយ​គាត់សូមថ្លែងអំណរគុណម្តងទៀត និងជូនពរ​អ្នកទាំងអស់គ្នានៅតែបន្តការងារទៅមុខ​ ប្រកដដោយ​ជោគជ័យ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថារូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេច ចំនួន២លើករួចមកហើយ ដោយលេីកនេះជាលើកទី៣ ត្រូវគេចាប់បានតែម្ដង។

ក្រោយ​មកជនសង្ស័យ ​​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌចំការមន នាំ​ខ្លួនយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​បឹងកេងកងទី១ ដេីម្បី​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​ចំការមន រង់ចាំ​បញ្ជូនបន្តការ​ទៅ​តាម​នីតិវិធី​ ច្បាប់​ជាបន្ត​ទៀត​៕​ ដោយបងម៉េង​

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ